ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពាក់ព័ន្ធឆ្លងដែន និងធ្វើការងារខុសច្បាប់នៅកម្ពុជា

151

ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចដែលទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌ ទួលគោក និងដោយមានការដឹកនាំពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការងារខុសច្បាប់ចំនួន០២ទីតាំងនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ហើយក្នុងប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹក ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះលេខ៨១ ផ្លូវលេខ២៤៧ ក្រុម០១ ភូមិ០១ សង្កាត់ទឹកល្អក់៣និងនៅចំណុចផ្ទះលេខ៧៦A ផ្លូវលេខ២៤៧ ក្រុម០១ ភូមិ០១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
មន្ត្រីប៉ូលីសដែលចុះអនុវត្តលើការងារនេះ បានអោយដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការរង ទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ នៅព្រឹក ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌ ទួលគោក ដោយមានការដឹកនាំពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ចំនួន០២ទីតាំង ជាលទ្ធផលបានពិនិត្យឃើញ ជនជាតិវៀតណាម សរុបចំនួន១៣នាក់ (ស្រី០៧នាក់) ។ ក្នុងនោះរួមមាន ទីតាំងទី១ ផ្ទះលេខ៨១ ផ្លូវលេខ២៤៧ ក្រុម០១ ភូមិ០១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាលទ្ធផល ពិនិត្យឃើញ ជនជាតិវៀតណាម ចំនួន១១នាក់ (ស្រី០៦នាក់)។
ទីតាំងទី២ ផ្ទះលេខ៧៦A ផ្លូវលេខ២៤៧ ក្រុម០១ ភូមិ០១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាលទ្ធផល ពិនិត្យឃើញ ជនជាតិវៀតណាម ចំនួន០២នាក់(ស្រី០១នាក់)។
ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង