ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកសំណេះណាលនិងចែកអំណោយលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

107

 

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន និងលោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក កាលពីរសៀលថ្ងៃសុក្រ ១១រោច ខែភទ្រ ឆ្នាំ ច សំរីទ្ធិស័កព ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥តុលា បានសំណេះណាលជាមួយមន្ត្រីរាជការក្រោមរួមនិងចែកអំណោយលើកទឹកចិត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

    លោកឯក ឃុនដឿន បានលើកឡើងថា ការសំណេះណាលនិងចែកអំណោយនេះជាប្រពៃណីទំនៀបទំលាប់ ដែលធ្លាប់បានធ្វើកន្លងមក ពោលគឺ អោយតែដល់ពិធីបុណ្យភ្ជំបិណ្ឌនិងបុណ្យចូលឆ្នាំម្តងៗ។ ការងារនេះធ្វើឡើងដើម្បីលើកទឹកចិត្តដល់មន្ត្រីរបស់យើង អោយមានលទ្ធភាពបានចូលរួមទៅធ្វើ

បុណ្យទាំងអស់គ្នា។ ជាមួយគ្នានេះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានផ្តល់អ្វីៗជាច្រើនទៀត ជូនដល់មន្ត្រីរបស់យើងផងដែរ ដូចជាប័ណ្ណ ប ស ស (ព្យាបាលជម្ងឺមិនអស់ប្រាក់) ការដំឡើងប្រាក់ប៊ៀវត្តនិងការជិះរថយន្តក្រុងមិនយកប្រាក់ជាដើម។

   លោកបន្តថា កម្លាំងប៉ូលីស ប៉េអ៊ឹម ចំណុះអោយខណ្ឌទួលគោកមានចំនួន ៣៤២នាក់ ហើយក្នុងចំនួននេះសម្តេចតេជោហ៊ុន សែន បានដំឡើងប្រាក់ខែបានគ្រប់គ្នា។

    លោកបញ្ជាក់ថា ការផ្តួចផ្តើមអោយមានកម្មវិធីសំណេះណាល់នេះឡើង គឺបានមកពីការគិតគូរ រួមគ្នាពីគណៈអភិបាលខណ្ឌនិងប្រធានក្រុមប្រឹក្សាខណ្ឌ ទើបកម្មវិធីនេះត្រូវបានធ្វើឡើងរាល់ឆ្នាំ មិនដែលខកខាននោះទេ។ លោកបន្តថា រដ្ឋបាលខណ្ឌទួលគោកបានការងារចំនួន៤ ដែលបាននិងកំពុងបំពេញរាល់ថ្ងៃនោះគឺ ទី១ ការងាររដ្ឋបាល សន្តិសុខ ទី២ ការងារ កាកបាតក្រហមជួយជនរងគ្រោះនិងជនងាយរងគ្រោះ  ទី៣ ការងារបក្ស ដែលធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគោរពនិងស្រលាញ់បក្សប្រជាជនកម្ពុជានិង៤ ការងារដែលគិតពីបញ្ហាចែករំលែក លើកទឹកចិត្ត មន្ត្រីកម្លាំងសមត្ថកិច្ចដែលបានបំពេញការងារបានល្អកន្លងមក។ សម្រាប់រដ្ឋបាលខណ្ឌទួលគោក គឺយើងបានគិតគូរគ្រប់ជ្រុងជ្រោយ ធ្វើអោយបានល្អ ដើម្បីអោយយុវជនជំនន់ក្រោយអនុវត្តបន្ត ព្រោះថានេះជាប្រពៃ

ណីដ៏ល្អរបស់យើង។

  លោកឯក ឃុនដឿន បានមានប្រសាសន៍បន្តថា កិច្ចកាេងាររបស់យើងច្រើន ដែលតម្រូវអោយមានវេនប្រចាំការ ទាំងបញ្ហាសណ្តាប់ធ្នាប់ បរិស្ថាន ការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

  ក្នុងឱកាសនោះលោកអភិបាលខណ្ឌក៏បានជម្រុញអោយរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរពិសេសនៅផ្សារដើមគរ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅផ្សារដើមគរបានរៀបចំសណ្តាប់ធ្នាប់និងបើកផ្លូវបានច្រើនខ្សែហើយ ហើយការងារនេះពិតជាបានទទួលការកោតសរសើរពីប្រជាពលរដ្ឋដែលជាអ្នកដំណើរយ៉ាងខ្លាំង។

    គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូននេះរួមមានក្រម៉ា  មី ទឹកដោះគោនិងទឹកប្រាក់៥ម៉ឺន រៀល៕ស្រីរ័ត្ន

  

អត្ថបទដែលជាប់ទាក់ទង