ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណ បញ្ចប់ការផ្សាយរបស់វិទ្យុVOD ត្រឹមម៉ោង១០និង០០នាទី ថ្ងៃទី១៣កុម្ភៈស្អែកនេះ ក្នុងករណីដែលពួកគេ មិនបានធ្វើការសូមទោស

29

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ខែកុម្ភៈនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា ដើម្បីកុំឲ្យយប់យូរសុបិនច្រើន និងអន្ទន់វែងឆ្នាំងវែង សម្តេចបានបញ្ជាឲ្យក្រសួងព័ត៌មានលុប
ចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុVOD ត្រឹមម៉ោង១០និង០០នាទី ថ្ងៃទី១៣កុម្ភៈ២០២៣ស្អែកនេះ ក្នុងករណីដែលពួក គេមិនបានធ្វើការសូមទោស។

សម្តេចតេជោ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា “មុននេះបន្តិច ខ្ញុំបានឆ្លើយតបជាមួយឈ្មោះMin Povទាក់ទងដល់វិទ្យុVODដូចមាន
ខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះ ខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោស មកនៅត្រឹម២៤ម៉ោង គឺកំណត់
ត្រឹមម៉ោង១០:០០នាទីព្រឹកថ្ងៃ១៣កុម្ភៈ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុប
ចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុVOD ត្រឹមម៉ោង១០:០០នាទីថ្ងៃទី១៣កុម្ភៈ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស”។

បើតាមសម្តេចនាយករដ្ឋមន្រ្តី , ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាច ខ្ញុំត្រូវតែប្រើអំណាចនេះ ដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះ ឯកឧត្តមប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទី ត្រូវធ្វើកិច្ចការនេះ ឲ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវ ជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង