ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ លក់គ្រឿងអេឡិចត្រូនិចចំនួន ០៦ល្វែង ផ្ទះជាប់គ្នា ស្ថិតនៅភូមិអូរជ្រៅ

30

បន្ទាយមានជ័យ ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ បានឲ្យដឹងថា កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយពន្លត់អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋលក់គ្រឿងអេឡិចត្រូនិចចំនួន ០៦ល្វែង ផ្ទះជាប់គ្នា ស្ថិតនៅភូមិអូរជ្រៅ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំង លោក វរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំ ចង្អុលបង្ហាញផ្ទាល់ដោយ លោក គាត ហ៊ុល អភិបាលក្រុង ចុះជួយពន្លត់អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋលក់គ្រឿងអេឡិចត្រូនិចចំនួន ០៦ល្វែង ផ្ទះជាប់គ្នា ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

សរុបការខូចខាតរួមមាន ខូចខាតផ្ទះប្រមាណ ៧០% រួមជាមួយសម្ភារៈអេឡិចត្រូនិច មួយចំនួនធំ។
ការឆាបឆេះនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យតែម្តង ក្នុងករណីអគ្គិភ័យនេះ បានប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន ១០គ្រឿង ក្នុងនោះមានរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចំនួន ០៦ គ្រឿង រថយន្តរបស់ភាគីថៃ ចំនួន ០២គ្រឿង រថយន្តរបស់កាស៊ីណូហ្រ្គេនដាយមិនស៊ីធី ចំនួន ០១គ្រឿង និង រថយន្តរបស់ កាស៊ីណូ ត្រូពីកាណា ចំនួន ០១គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង