ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំ ពាណិជ្ជកម្ម រវាងកម្ពុជានិង អន្តរជាតិ ក្នុងខែមករាដើមឆ្នាំ២០២៣នេះ បាន ធ្លាក់ចុះប្រមាណជិត២៩% បើធៀបនឹងឆ្នាំមុន ២០២២

33

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអោយដឹងថា ទំហំពាណិជ្ជ កម្មរវាងកម្ពុជា-អន្តរជាតិ នៅក្នុងខែ មករា ឆ្នាំ២០២៣ នេះ បានធ្លាក់ចុះប្រមាណជិត ២៩% បើធៀបនឹងឆ្នាំមុន ជាមួយនឹងទំហំទឹកប្រាក់សរុបជាង ៣៤០០លានដុល្លារ ដោយឡែកឆ្នាំមុនមានទំហំជិត ៤៩០០លានដុល្លារ ។

តាមរបាយការណ៏បានបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជានឹងប្រទេសចិនជាដៃគូដ៏ធំជាងគេ បំផុតរបស់ កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជិត១ពានលានមដុល្លារ ធ្លាក់ចុះជាង១៨ ភាគរយ។ រីឯអាមេរិកឈរនៅចំណាត់ថ្នាក់ពី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជ កម្មសរុបជាមួយកម្ពុជាជិត ៦រយលានដុល្លារ ធ្លាក់ចុះ ២៣ភាគរយ បន្ទាប់ពីនេះ គឺប្រទេស វៀតណាម ថៃ ជប៉ុន និងឥណ្ឌូនេស៊ី គឺសុទ្ធតែមានការធ្លាក់ចុះផងដែរ។

មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម។
សូមបញ្ជាក់ថា៖ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ កាលពីឆ្នាំ ២០២២ សម្រេចបានទឹកប្រាក់ ប្រមាណ៥២,៤២ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន៩,១ ភាគ រយ បើធៀបនឹងឆ្នាំ២០២១។នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង