ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ត្អូញត្អែរឿងផ្លូវខូច ស្ពានបាក់ប្រះស្រាំដោយសារ ឡានធំៗផ្ទុកលើសចំណុះបើកបរឆ្លងកាត់ផ្លូបក្នុងភូមិ/ឃុំ

242


ខេត្តព្រះវិហារ៖ថ្មីៗនេះប្រជាពលរដ្ឋ ត្អូញត្អែរឿងផ្លូវខូច ស្ពានបាក់ប្រះស្រាំដោយសាឡានធំៗផ្ទុកលើសចំណុះបើកបរឆ្លងកាត់ផ្លូបក្នុងភូមិ/ឃុំរបស់គាត់។

គួររំលឹកថា៖កាលពីម៉ោង១និង០០នាទីយប់ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ប្រជាពលរដ្ឋប្រត្តិកម្មយ៉ាងខ្លាំងធ្វើការឃាត់រថយន្តប្រភេទវេអង(V1)ដឹកឈើ ផ្ទុកពេញព្រៀបរាប់សិបម៉ែត្រគូប ចំនួនពីគ្រឿង ១/ពាក់ស្លាកលេខ 3A-6151 កំពង់ចាម
លេខក្បាលឡាន លេខទ្រុង 3A-0703 កំពង់ចាម
២/ពាក់ស្លាកលេខ 4A-0004 កំពង់ចាមលេខក្បាលឡាន ទ្រុងគ្នានស្លាកលេខបំរុងឆ្លងកាត់ស្ពានផ្លូវ ភូមិព្យួរជ្រូង ឃុំគូូលែន ស្រុកគូលែន ខេត្តព្រះវិហារ។


ដោយមានប្រផ្នូលមិនល្អពីមុន ព្រោះកន្លងទៅធ្លាប់បាក់ស្ពានខាងត្បូងក្នុងភូមិនេះម្តងរួចមកហើយ មានឡានធំៗដឹកធ្ងន់បើកបរឆ្លងកាត់ ទើបម្តងនេះ ពួកគាត់សម្រេចចិត្ត លើកគ្នីគ្នាស្ទើរមួយភូមិ មកធ្វើការឃាត់រថយន្តខាងលើទុកមិនអោយទៅមុខ ជាបណ្តោះអាសន្នសិន រងចាំដំណោះស្រាយពីថៅកែឈើនិងអាជ្ញាធរ។

ក្នុងនោះប្រជាពលរដ្ឋបានបន្តទៀតថា: ផ្លូវស្ពានធ្វើដំណើរក្នុងភូមិជាសសៃឈាមសេដ្ឋកិច្ច ដូច្នេះពួកគាត់មិនព្រមអោយអ្នកដ៏ទៃ មកបំផ្លាញងាយៗឡើយ ប្រសិនបើស្ពានទ្រុឌទ្រោមបាក់ស្រុតរឺខូចខាតគឺមិនមានម្ចាស់ឈើរូបណាអើពើជួសជុលកែសំរួលសាងសង់ឡើងវិញឡើយ មានតែពួកគាត់ប៉ុណ្ណោះជាអ្នកទទួលរងថ្មបាក់នេះកន្លងមក៕អ្នកទទួលរងថ្មបាក់នេះកន្លងមក។

អត្ថបទដែលជាប់ទាក់ទង