ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការនិងដឹកជញ្ជូន ជំរុញភាគីពាក់ព័ន្ធ ធ្វើអនុវត្តគម្រោងលើកទី០៨ នៃគម្រោង លើកកម្ពស់ ការ ផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជោគជ័យ

115

 

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើក កិច្ចប្រជុំចា ប់ផ្តើ មនៃបេសក កម្មគាំទ្រការអនុវត្តគម្រោងលើកទី០៨ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ ទឹក ស្អា ត និងអនាម័យ ក្រោមហិរញ្ញប្បទា នឥណទា នរបស់ធនាគារពិភពលោក (World Bank)ក្នុ ង នោះក៏ជំរុញភាគីពាក់ព័ន្ធខិតខំអនុវត្តគម្រោងនេះឲ្យទទួលជោគជ័យ។

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រ ធានអង្គ ភាព គ្រប់គ្រងសមាសភាគគម្រោង-២ (Component Management Unit-2) បាន ដឹកនាំកិច្ចប្រជុំ ចាប់ផ្តើមនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី០៨ នៃគ ម្រោងលើ កកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅទីស្តីការក្រសួងសាធារណការ និងដឹកញ្ជូន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ដោតជា សំខាន់ លើរបៀបវារៈមួយចំនួនរួមមាន៖ ១. ការពិនិត្យវាយតម្លៃវឌ្ឍនភាពការងារ ដែលបានអនុវត្តចាប់ ពីបេសកកម្មចុងក្រោយ កាលពី ខែកញ្ញា-តុលា ឆ្នាំ២០២២ និងការពន្លឿនសកម្មភាពអនុវត្ត គម្រោងឱ្យសម្រេចបានទៅតាម ផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព។ ២. ការពិភាក្សាកម្រិតបច្ចេកទេសជាមួយអង្គភាពលូទឹក និងច្រោះ សម្អាតទឹកសំណល់ និងការ ពិនិត្យអនុលោមភាពការងារហិរញ្ញវត្ថុ លទ្ធកម្មការគ្រប់គ្រង និងការគាំពារបរិស្ថាននិង សង្គម ផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្ដមរស់ វណ្ណារដ្ឋលេខាធិការ បានផ្ដាំផ្ញើ ឱ្យគ្រប់ភា គីទាំងអស់ខិតខំប្រឹង ប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ចូលរួមសហកា រសម្រ បសម្រួលជាមួយក្រុមការងារបេសកកម្ម របស់ធនាគារពិ ភពលោក សំដៅធ្វើយ៉ាង ណាសម្រេ ចបានលទ្ធផលប្រកបដោយផ្លែផ្កាក្នុងបេសកកម្ម គាំទ្រការ អនុវត្តគម្រោងលើ កទី០៨នេះ ជាពិសេស រិះរកគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ ក្នុងការជំរុញការរៀបចំគម្រោ ងឱ្យប្រព្រឹត្ត ទៅតាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា៖ គម្រោងនេះផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យទឹកស្អាត និង អនាម័យ ដើម្បីធានា សុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរ ស់នៅ របស់ពួក គាត់ឱ្យមានការរីកចម្រើនថែមមួយ កម្រិតទៀត តាមរយៈការសាងសង់បណ្តាញទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗ និងការអភិវឌ្ឍស្ថាប័ន និងសមត្ថភាព ប្រតិបត្តិករទាំងវិស័យទឹកស្អាត និងអនាម័យផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង