ប្រមុខរដ្ឋស្តីទី៖ សហព័ន្ធអាល្លឺម៉ង់ជាប្រទេសឈរលំដាប់ថ្នាក់ទី១ មានទំហំពាណិ ជ្ជកម្មធំជាង គេជាមួយកម្ពុ ជាក្នុង ចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២
ភ្នំពេញ៖សម្តេចសាយឈុំប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា ក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២។
នាឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយ លោក បណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភាសម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ និង ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹម នឹងនេះប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកន យោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មសុខា ភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំហំ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ គឺ ជាប្រទេសឈរលំដាប់ថ្នាក់ទី១ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មាន កំណើនចំនួន ៤% បើធៀបនឹងឆ្នាំ ២០១៩ មុនពេលមានជំងឺកូវីដ-១៩។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះ រដ្ឋា ភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្ប ទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័ យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។
ជាមួយគ្នានោះដែរសម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា «ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋា ភិបាលអាល្លឺម៉ង់បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការរីក ចម្រើ នជាបន្តបន្ទាប់»។
ក្នុងជំនួបនោះដែរឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះកា ររីកចម្រើនយ៉ាង ឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយ នឹងភាពសម្បួរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុ ជាបានដាក់ចេញ នូវគោលនយោបាយប្រព័ន្ធការពារសុខុមាល- ភាពសង្គម កែលម្អគោលន យោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាបដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាបសិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជានិងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។
លោក ប្រធានាធិបតី បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គ ណៈប្រតិ ភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត៕, សំរិត