ផ្លូវក្រវាត់ក្រុងទី៣ ចំងាយ៥០គីឡូម៉ែត្រប្រើថវិកាអស់ជាង២រយលានដុល្លារ ត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅខែ៥ និង៦ ពាក់ កណ្តាលឆ្នាំ២០២៣នេះហើយ
ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែង សរុបជាង៥០គីឡូម៉ែត្រ នឹងត្រូវសម្ពោធដាក់ ឱ្យប្រើប្រាស់ នៅអំឡុងខែ ឧសភា ឬមិថុនាខាងមុខនេះហើយ ក្រោយមានការយឺតយ៉ាវមួយឆ្នាំ និងបន្ទាប់ពីបើកការដ្ឋាន កាលពីដើមឆ្នាំ២០១៩។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារ ណការ និងដឹកជញ្ជូន ក្នុងសនិ្នបាតបូក សរុបលទ្ធផល ការងារនៅទីស្តីការ ក្រសួង កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ ២០២៣។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី ម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២,៨០គីឡូម៉ែត្រ មានទទឹងសរុប២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤,៨០គីឡូ ម៉ែត្រ មានទទឹងសរុប២៥ ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥,៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ (ផ្លូវមេ៣២,១៩គីឡូម៉ែត្រ និងផ្លូវខ្នែង៥,៣៧គីឡូម៉ែត្រ)។
ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាង កើត និងខាង លិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេន័រថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។
គម្រោងផ្លូវនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។
គម្រោងផ្លូវនេះមានស្ពានវែងប្រវែង៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ ទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រ x ៨ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ម៉ែត្រ និងទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រx៥ម៉ែត្រ និងស្ពានមធ្យមនិង ខ្លីមានចំនួន៦កន្លែង ប្រវែងសរុប ៤៨៨ ម៉ែត្រ ក្នុងផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង ១៣០ម៉ែត្រ ស្ពានរំលងប្តូរ ទិសចំនួនពីរឋិត(Interchange) នៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ៣ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ និងមានស្ពានរំលង (Flyover) ចំនួនពីរគឺស្ថិតនៅផ្លូវជាតិលេខ៤ប្រវែងតួស្ពាន៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ។
គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផល ប៉ះពាល់ ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់Shanghai Construction Group Co., Ltd និងតម្លៃត្រួត ពិនិត្យគម្រោង៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនGu angzhou Wanan Construction Supervision Co.,Ltd៕ សំរិត