ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក ​ចាប់​ខ្លួន​ជន​សង្ស័យចំនួន ០៤​នាក់​បន្ថែម​ទៀត ពីបទរៀបចំផែនការសម្ងាត់ធ្វើឃាត​ប្រធានាធិបតី​ហៃទីលោក Moise

117

បរទេស៖ កាលពីថ្ងៃអង្គារិ៍ ក្រុមអាជ្ញាធរបាននិយាយថា ភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិកបានចាប់ខ្លួន និងចោទប្រកាន់ជនសង្ស័យចំនួន ០៤នាក់នៅរដ្ឋ Florida ពីបទរៀបចំផែនការសម្ងាត់ក្នុងការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីឆ្នាំ២០២១ ។

ការធ្វើឃាតលោក Moise បានបន្សល់ទុកនូវវិបត្តិនយោបាយនៅក្នុងប្រទេសស្ថិតនៅ Caribbean និងបានផ្តល់ឲ្យក្រុមជនអន្ធពាលដ៏មានអំណាច បម្រើការជាអាជ្ញាធរចំពោះមុខ នៅក្នុងផ្នែកដ៏ធំនៃរដ្ឋធានី Port-au-Prince របស់ប្រទេស។

យោង​តាម​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ ជនស្ស័យចំនួន ១១នាក់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ក្រុមប្រឹក្សាតុលាការ​នៅ​រដ្ឋ South Florida ពីបទជាប់ពាក់ព័ន្ធ​នឹង​ការធ្វើឃាតលោក Moise ។

នៅក្នុងសន្និសីទសង្ខេបមួយ ក្រុម​អាជ្ញាធរ​សហរដ្ឋ​អាមេរិកបាននិយាយថា ជនជាប់ចោទថ្មីចំនួន ០៣នាក់រួមមាន លោក Antonio “Tony” Intriago ម្ចាស់ក្រុមហ៊ុន Counter Terrorist Unit Security ឬ CTU លោក Arcangel Pretel Ortiz សមាជិកប្រតិបត្តិករនៃ CTU Federal Academy LLC និងលោក Walter Veintemilla ប្រធានក្រុមហ៊ុនផ្តល់ប្រាក់កម្ចីនៅទូទាំងពិភពលោកដែលមានមូលដ្ឋាននៅទីក្រុង Miramar ត្រូវបានគេចោទប្រកាន់ពីបទ ចូលរួមសមគំនិតក្នុងការចាប់ជំរិត ឬសម្លាប់ប្រធានាធិបតីប្រទេសហៃទី។

អត្ថបទដែលជាប់ទាក់ទង