សម្តេចតេជោ ហ៊ុន សែន សូមឱ្យអង្គការក្រៅរដ្ឋាភិបាល ឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារថា : យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអធ្រាត្រ ទៅហើយតែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។
ផែង វណ្ណះត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេសទាមទារឲ្យថ្កោលទោស ដោយសារបាននិយាយអាក្រក់ពីស្ត្រី ដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លា.ប់ដែលគ្មានពេលចាប់ជាតិ។ (ខ្ញុំមិនកាន់ជើងផែង វណ្ណះទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ
ក្រោយនាងស្លា.ប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដង ប្រៀបជាមួយការដែលផែង វណ្ណះនិយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។
ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេ ថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។
សម្តេចបានបញ្ជាក់ថា “តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះ បង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។ សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត ម៉ោង1.49នាទីថ្ងៃ១៧កុម្ភៈ២០២៣”៕