សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សបានចេញមុខបដិសេធថា បុរសម្នាក់ដែលទើបបង្ហោះលើបណ្តាញសង្គមនោះ មិនមែនជា ព្រះសង្ឃ មាស វិចិត្រ នោះទេ
នគរបាលព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី៧តលានេះ បានបញ្ជាក់ថា លោក សឺន ជុំជួន ប្រធានលេខាធិការដ្ឋាន និងជានាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ កាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៨ កន្លងមកនេះ បានសរសេរប្រកាសនៅបណ្តាញសង្កមហ្វេសបូគ បានចេញមុខបដិសេធថា បុរសម្នាក់ដែលគេ បង្ហោះលើបណ្តាញសង្គមនោះ មិនមែនជា ព្រះសង្ឃ មាស វិចិត្រ នោះទេដោយលោកបានសរសេរថា”មកដល់ពេលនេះ ថ្ងៃនេះ ខ្ញុំបាទក្នុងនាមសកម្មជនខ្មែរក្រោមមួយរូប ធ្វើការក្នុងវិស័យសិទ្ធិមនុស្សខ្មែរក្រោម សូមជម្រាបជូនជាសាធារណជនជ្រាបថា ព័ត៌មានដែលចែកចាយតាម បណ្តាញសង្គមហ្វេសប៊ុកតៗគ្នាបង្ហាញបុរសម្នាក់ថាជា ព្រះសង្ឃ មាស វិចិត្រ នោះ គឺមិនមែនព្រះអង្គទេ។ ការអំណះអំណាងនេះ គឺយោងទៅតាមការសង្កេតពីលក្ខណសម្គាល់, ប្រភពស្និតជាមួយព្រះអង្គ មាស វិចិត្រ បានចុះជួបផ្ទាល់, និងប្រភពពីបងប្អូនរបស់ព្រះអង្គ។ ដូច្នេះសូមជ្រាបជាព័ត៌មាន”។
យោងតាមសេចក្តីប្រកាសនេះ អាចបញ្ជាក់បានថា ស្លាកស្នាម ដែលនៅលើដងខ្លួន បុរសអានាថា រូបនោះមិនមែនជាស្លាកស្នាម ដែលសមត្ថកិច្ច ប្រើហិង្សាលើ សង្ឃ មាស វិចិត្រ នោះឡើយ ព្រោះ សង្ឃ មាស វិចិត្រ និងបុរសអនាថា រូបនោះ គឺជាមនុស្សពីរនាក់ផ្សេងគ្នា។
ដោយឡែក ចំពោះករណីបាត់ខ្លួនសង្ឃ មាស វិចិត្រ នគរបាលក្រុងសៀមរាប យើងខ្ញុំ នៅតែបន្តធ្វើការស្រាវជ្រាវ បន្តទៀត ផងដែរ៕