លោកអភិបាលខណ្ឌ7មករា បើកកិច្ចប្រជុំដោយផ្ដោត លើការងារសំខាន់ៗត្រូវអនុវត្តន៍
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះនៅសាលាខណ្ឌ7មករា នៃរាជធានីភ្នំពេញ
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករាបានដឹកនាំកិច្ចប្រជុំដោយផ្ដោតលើការងារសំខាន់ៗដូចខាងក្រោម នេះពោលគឺទី1.ការងារជំរុញការគ្រប់គ្រងស្ថិតិក្រុមចលនាកម្មករនិយោជិតក្នុងប្រព័ន្ធ សហគ្រិន និងកម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌ៧មករា ។
ទី2.ការងាររៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងទីតាំងផ្ញើកង់.ម៉ូតូ ២៤ម៉ោងលើ២៤ម៉ោង ក្នុងមូលដ្ឋានខណ្ឌ៧មករា និងទី3.ដោយជំរុញការផ្សព្វផ្សាយការភ្ជាប់បណ្ដាញ Telegram របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ចំពោះកិច្ចប្រជុំនៅរសៀលនេះដោយមានការចូលរួមពីសំណាក់អស់លោក.លោកស្រីជាអភិបាលរងខណ្ឌ . លោកអធិការរងនគរបាលខណ្ឌ . លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ . លោកនាយករងរដ្ឋបាល និង លោក- លោកស្រីចៅសង្កាត់ លោកនាយប៉ុស្ដិ៍នគរបាល និងស្មៀនសង្កាត់ពាក់ព័ន្ធផងដែរ៕