ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ ផ្ដល់អំណោយដល់ ប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាពជាច្រើនក្រុមគ្រួសារ

61

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី19ខែកុម្ភះឆ្នាំ2023នេះ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក . លោកស្រីជាអភិបាលរងខណ្ឌ . ចៅសង្កាត់ និង មន្រ្តីសាលាខណ្ឌជាច្រើនរូបទៀតដោយចុះជួបសំណេះសំណាលសាកសួរសុខទុក្ខដោយក្ដីអាណិតអាសូរនិងគោរពស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយបានយកនូវអំណោយ និង ថវិកាទៅផ្ដល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋជាច្រើនក្រុមគ្រួសារនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃខណៈកំពុងជួបការខ្វះខាតផងដែរ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានមានមតិលើកឡើងថាសកម្មភាពនៅពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងបន្តទៀតថាចំពោះអំណោយ និង ថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃខណៈពេលជួបការខ្វះខាតផ្នែកជីវភាព។
ជាមួយគ្នានោះចៅសង្កាត់បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅគឺលោកធឹម សំអាន ជាអភិបាលខណ្ឌដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង