ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការរៀបចំបង្កើតនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “សោកនាដកម្មលេីដងផ្លូវ”

25

 

ភ្នំពេញ៖ នៅថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន MSA (Marketing Solution Asia) ដើម្បីពិនិត្យលើបទបង្ហាញនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីនៃក្រុមហ៊ុន MSA ជាច្រើនរូបផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គស្នងការនគរបាលជាតិ និងក្រុមហ៊ុន MSA ក្នុងការរៀបចំបង្កើតនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “សោកនាដកម្មលេីដងផ្លូវ” ដើម្បីជំរុញនូវការយល់ដឹងដល់ប្រជាលពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់ក្រុមការងារនៃក្រុមហ៊ុន MSA សិល្បករ សិល្បការនី នាយកដ្ឋាន សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការផលិតនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងលើកទឹកចិត្តឱ្យក្រុមការងារ សិល្បករ និងសិល្បការនីទាំងអស់ចូលរួមក្នុងការផ្សព្វផ្សាយវីដេអូអប់រំនេះឱ្យបានកាន់តែទូលំទូលាយទៅកាន់សាធារណជន៕

អត្ថបទដែលជាប់ទាក់ទង