ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹកប្រកាសថា ចាប់ពីថ្ងៃទី២២- ២៨ កុម្ភៈ២០២៣ អាចនិងមានភ្លៀងធ្លាក់តិចតួចតាមបណ្ដាខេត្ដ ក្រុង

27

ភ្នំពេញ ៖ នេះបេីយោង តាមប្រភពព័ត៍មានពី របាយការណ៍របស់ ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃអង្គារទី ២១ កុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកា ស( ចាប់ពីថ្ងៃទី២២–២៨ ខែកុម្ភះ ឆ្នាំ២០២៣ )។

ជាក់ស្ដែង នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C – សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C – អាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ២-៣ °C នៅវេលាព្រឹកនិងយប់ ។
២- តំបន់ខ្ពង់រាប – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C –សីតុណ្ហ ភាពអតិបរមា មានពី ៣២-៣៤ °C
– នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤ °C នៅវេលាព្រឹកនិងយប់ លាយឡំ នឹងខ្យល់បក់ក្នុងកម្រិតមធ្យម។
៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C – សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C –អាចមានភ្លៀងធ្លាក់តិចតួច ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង