ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងរាជធានី៖ ចុះត្រួតពិនិត្យការស្ថាបនាផ្លូវ និងលូ ដែលកំពុងស្ថាបនានៅក្នុងសហគមន៍ស្វាយចេកថ្មីក្នុងសង្កាត់គោករការ

74

 

ភ្នំពេញ៖ក្រោយទទួលបានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារគម្រោងលាភ បានចុះទៅសហគមន៍ស្វាយចេកថ្មី នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បី៖ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ទី២- ចុះត្រួតពិនិត្យការងារស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូ របស់គម្រោងលាភដែលកំពុងស្ថាបនានៅក្នុងសហគមន៍ស្វាយចេកថ្មី។
លោកអភិបាលរងរាជធានីលើកឡើងថា៖តាមរយះការចុះពិនិត្យជាក់ស្តែង និងបានសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឃើញថា ប្រជាពលរដ្ឋពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលទទួលបានផ្លូវ និងលូ ដែលកំពុងតែស្ថាបនានៅក្នុងសហគមន៍។

ក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៌បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកអភិបាលរាជធានីភ្នំពេញ ពិសេស បានអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ និងអរគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទៅបោះឆ្នោតនាពេលខាងមុខ ដើម្បីឱ្យប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង