ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅក្នុងឃុំពោធិ បានស្រុកកោះធំ សុំអោយអាជ្ញាធរជួយអន្តរាគមន៍ លើបុគ្គលម្នាក់ សង់ដំបូលលើផ្លូវប៉ះពាល់អ្នកធ្វើដំណើ

165

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាង១២០គ្រួសារដែលរស់នៅក្នុងភូមិក្បាលជ្រោយ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល បានសំដែងការក្តៅក្រហាយចិត្ត ដោយឈានដល់ការផ្តិតស្នាមមេដៃដើម្បីអោយអាជ្ញាធរ ជួយអន្តរាគមន៍រកដំដោះស្រាយ ខណៈមានបុគ្គលម្នាក់ធ្វើដំបូលប្រកស័ង្កសីលើផ្លូវសាធារណៈ។
បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោកគង់ វ៉ាន និងប្រពន្ធឈ្មោះគង់ ម៉ាន់បានសង់ផ្ទះរំលោភលើផ្លូវសាធារណៈជាពិសេសបុគ្គលរូបនោះ ថ្លើមធំហ៊ានសាងសង់ធ្វើដំបូលប្រកស័ង្កសីលើផ្លូវយ៉ាងអនាធិបតេយ្យ។
ពលរដ្ឋថា បុគ្គលជាប្តីប្រពន្ធរូបនោះបានសាងសង់ដំបូលលើផ្លូវបង្ករការកកស្ទះចរាចរពិបាកធ្វើដំណើរ
រថយន្តដឹកទំនិញផ្សេងៗឆ្លងកាត់ ចេញចូលប៉ះពាល់តែងតែជេរបន្ទិចយ៉ាងធ្ងនធ្ងរទៅលើប្រជាពលរដ្ឋដែលឆ្លងកាត់ដឹកកសិផលតាមផ្លូវខាងលើ។

លោកម៉ៅ ហេង ជាមេភូមិក្បាលជ្រោយឃុំពោធិបានបានប្រាប់អោយដឹងដែថា ការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងការអោយអាជ្ញាធរជួយអន្តរាគមន៍ សុំរុះរើដំបូលដែលសាងសង់លើផ្លូវសាធារណៈលោកបានយកឯកសារដែល ប្រជាពលរដ្ឋប្តឹងបញ្ជូនទៅសាលាឃុំរយៈពេល២ខែហើយ ដើម្បីអោយលោកមេឃុំដោះស្រាយបន្ត។
លោកថា ទោះយ៉ាងមេឃុំពោធិបាន បានកោះហៅម្នាស់គង់វ៉ាន់ និងអ្នកស្រីគង់ម៉ាន់ ម្តងរួចហើយដើម្បីធ្វើកិច្ចសន្យា រុះរើដំបូលដែលសងលើផ្លូវអោយខានតែបាន។
តែទោះយ៉ាងណាប្រជាពលរដ្ឋ នៅតែទទូចដល់អាជ្ញាធរពន្លឿនក្នុងការដោះស្រាយរុះរើដំបូលដែលប៉ាំងបិតផ្លូវធ្វើដំណើចេញចូលរថយន្ត ដឹកកសិផលផ្សេងទើសប៉ះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង