ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ប្រកាសច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹងករណីឆ្លងវីរុសផ្តាសាយបក្សី H5N1 នៅកម្ពុជា

36

 

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣បានថ្លែងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់, អ្នកសារព័ត៌មាន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ឱ្យបានជ្រាបថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចេញ ផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជា សះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។ ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 ទាំង ២នាក់ នេះ ត្រូវបានសន្និដ្ឋានថា ជា “ការចម្លងវីរុសផ្ដាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពី មនុស្សទៅមនុស្ស” នោះទេ។ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ស្ដីអំពីករណី ជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅកម្ពុជានេះ។

គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣. វត្ថុសំណាកសរុបចំនួន ៥១សំណាក (យកពីបុគ្គលដែលមានទំនាក់ ទំនងជិតស្និទ្ធចំនួន ២០នាក់ និងបុគ្គលដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្ដាសាយចំនួន ៣១នាក់) ត្រូវបានប្រមូល យកដើម្បីធ្វើការវិភាគ ហើយលទ្ធផលបានបង្ហាញថាអវិជ្ជមានវីរុស H5N1 ទាំងអស់។ ក្រុមអង្កេតស្រាវជ្រាវរបស់ ក្រសួងសុខាភិបាល នៅតែបន្តមានវត្តមាននៅខេត្តព្រៃវែងនៅឡើយ ដើម្បីអង្កេតស្រាវជ្រាវរកករណីជំងឺផ្តាសាយបក្សី H5N1 ជាបន្តទៀត ហើយនឹងបន្តប្រមូលវត្ថុសំណាកសម្រាប់ធ្វើវិភាគ ពីបុគ្គលដែលមានរោគសញ្ញាសង្ស័យ និងបុគ្គលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយផងដែរ។

ផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់អំពីវត្តមានវីរុស A/H5N1 នៅក្នុងវត្ថុសំណាកដែល បានផ្ញើមកវិភាគ ហើយបានធ្វើវិភាគលម្អិតនូវហ្សែន (full genome sequencing) ដែល មាននៅលើ GISAID (GISAID: Enabling rapid and open access to epidemic and pandemic virus data) mungu is កុម្ភៈ ឆ្នាំ២០២៣។ វីរុសប្រភេទ A/H5N1 ដែលបានរកឃើញលើករណីនៅកម្ពុជា បានបង្ហាញពីការផ្លាស់ប្តូរដែលត្រូវបានគេរំពឹងថា វីរុសនេះឆ្លងពីបក្សីទៅមនុស្ស ប៉ុន្តែនេះ មិនបង្ហាញថា វីរុសនេះ កំពុងបម្លែងខ្លួន ឬសម្របខ្លួនទៅ ជាការចម្លងពីមនុស្សទៅមនុស្សនោះទេ។ វីរុស A/H5N1 នៅកម្ពុជា មិនមានការបម្លែងខ្លួនដែលទាក់ទងនឹងការ កើនឡើងនៃការចម្លងនៃថនិកសត្វនោះទេ។

ក្រសួងសុខាភិបាលកម្ពុជា សូមឱ្យស្ថាប័នសារព័ត៌មានទាំងអស់ កែតម្រូវ និងទទួលខុសត្រូវចំពោះព័ត៌មាន ដែលខ្លួនផ្សព្វផ្សាយ និងធានាថាការរាយការណ៍របស់ខ្លួន គឺផ្អែកលើភស្តុតាងវិទ្យាសាស្ត្រត្រឹមត្រូវ និងធ្វើសម្រង់ ព័ត៌មានឱ្យបានត្រឹមត្រូវ៕

 

អត្ថបទដែលជាប់ទាក់ទង