លើកកម្ពស់ការផ្សព្វផ្សាយពី ប.ស.ស តាម ប្រពន្ធ័ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់សាធារណៈជាពិសេសនិយោជិតក្នុង វិស័យកាត់ដេរនៅកម្ពុជា
ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា ( ក,អ.ក ) មានកិច្ចសហការជាមួយអង្គការ Oxfam រៀបចំសិក្ខាសាលាក្រោមប្រធានបទ កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅ នឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្លឹបអ្នកកាសែតកម្ពុជា ( ក,អ.ក ) សូមជម្រាបជូនថា ដោយមានកិច្ចសហការជាមួយអង្គការ Oxfam ក.អ.ក រៀបចំសិក្ខាសាលាដូចប្រធានបទខាងលើក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈបទបង្ហាញពីអ្នកជំនាញបេឡាសន្តិសុខជាតិសង្គម ( ប.ស.ស ) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពី ប.ស.ស តាម ប្រពន្ធ័ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់សាធារណៈជាពិសេសនិយោជិតក្នុង វិស័យកាត់ដេរនៅកម្ពុជា។
ទន្ទឹមនោះសិក្ខាសាលា ចែករំលែកចំណេះដឹងនិងលទ្ធផលការអនុវត្តគម្រោង INSPIRE រួមទាំងបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា។ គោលនយោបាយគាំពារសង្គម គឺ ជាយន្តការចម្បងមួយ ដើម្បីបង្កើតឲ្យមានសេដ្ឋកិច្ចដែលប្រកបដោយបរិយាបន្ន ដែលបង្កលក្ខណៈឲ្យកម្មករ និយោជិតវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគាត់មានលទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។
ក.អ.ក យល់ឃើញថាសិក្ខាសាលានេះ មានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានក្នុងការស្វែង យល់ដឹងអំពីគម្រោង INSPIRE របស់ Oxfam រួមទាំងអត្ថប្រយោជន៍ និង ព័ត៌មានលម្អិតផ្សេងៗទៀត ទាក់ទង នឹងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)នៅកម្ពុជា។
សេចក្តីសង្ខេបពី គម្រោង INSPIRE គោលនយោបាយគាំពារសង្គម គឺជាយន្តការចម្បងមួយដើម្បីបង្កើតឲ្យមានសេដ្ឋកិច្ចដែលប្រកបដោយ
បរិយាបន្ន ដែលបង្កលក្ខណៈឲ្យកម្មករនិយោជិតវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគេមានលទ្ធ ភាពកាត់បន្ថយភាពងាយរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ តាមរយៈ គោលនយោបាយនេះ កម្មករនិយោជិតអាចទទួលបាននូវសេវាថែទាំសុខភាព និងត្រូវបានគាំពារពីការ រងរបួសនៅកន្លែងធ្វើការ ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។ ជាក់ស្ដែងរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ឆ្នាំ២០២០ បានកត់សម្គាល់ឃើញថា កម្មការិនី កាត់ដេរសរុបចំនួន ៨ ម៉ឺននាក់បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាលដែល មានទឹកប្រាក់សរុប
ប្រមាណជា ៧,៩ លានដុល្លារអាមេរិក។ បន្ថែមលើនេះទៀត នៅពេលកម្ពុជា រងសម្ពាធខ្លាំងនៃ ការរាតត្បាតនៃរ៉ុសកូវីដ-១៩ កម្មករនិយោជិតដែលបាត់បង់ការងារក៏ត្រូវបានផ្ដល់ការគាំទ្រក្នុងទម្រង់ជា សាច់ប្រាក់ផងដែរ។ ទាំងនេះសរបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកការ កសាងភាពធន់ និងសង្គមមួយប្រកបដោយបរិយាបន្ន។
តាមរយៈការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោង INSPIRE នេះនឹងជួយពង្រឹង និងពង្រីក គោលនយោបាយប.ស.ស និងដោយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយបញ្ហាសេសសល់មួយចំនួន ទៀត ក្នុងចំណោមកម្មករនិយោជិត (ជាពិសេស គឺកម្មករនិយោជិតកិច្ចសន្យា) ក្នុងវិស័យកាត់ដេររួមមាន ៖ កង្វះលទ្ធភាពទទួលបានព័ត៌មានអំពីកិច្ចគាំពារសង្គម និងអត្ថប្រយោជន៍, កង្វះការអនុលោមតាម ច្បាប់កំណត់ក្នុងចំណោមនិយោជកឧស្សាហកម្មកាត់ដេរ និងកម្រិតគុណភាពនៃសេវាកម្មគាំពារសង្គម ដែលផ្ដល់ដល់កម្មករនិយោជិតវិស័យកាត់ដេរ-ល-។
ដើម្បីជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ អង្គការអុកស្វាមនៅ កម្ពុជា (Oxfam in Cambodia) ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីមូលនិធិ Laudes Foundation បាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងសហជីពចំនួនបួន (០៤) ដើម្បីអនុវត្តគម្រោងមួយដែលមាន ឈ្មោះថា “គាំពារសង្គមប្រកបដោយដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» (ហៅកាត់ថា INSPIRE) ។ គម្រោងនេះនឹងត្រូវអនុវត្តរួមគ្ន ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះនឹងអនុញ្ញាតឲ្យ កម្មករនិយោជិតក្នុងវិស័យកាត់ដេរអាចទទួលបានសេវាគាំពារសង្គម និងព័ត៌មាននានា ស្តីពីកិច្ចគាំពារ សង្គមកាន់តែប្រសើរឡើង។ បន្ថែមលើនេះទៀតគំនិតផ្ដួចផ្ដើមនេះនឹងជំរុញឲ្យអ្នកផ្តល់សេវាកម្មផ្នែក គាំពារសង្គមកាន់តែមានគណនេយ្យភាព។ គម្រោងនេះនឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរក្នុង ការធ្វើសមាហរណកម្មវិធីសាស្រ្តគាំពារសង្គមបែបយេនឌ័រ (gender, transformative approach) ទៅក្នុងគោលនយោបាយគាំពារសង្គម។
គម្រោង INSPIRE នឹងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធកាត់បន្ថយភាពងាយរង គ្រោះរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការកែពង្រឹង និង ពង្រីកលទ្ធភាព និងវិសាលភាពនៃការទទួលបានមូលនិធិសន្តិសុខសង្គម (ប.ស.ស.)។ គំនិតផ្តួចផ្តើម នេះត្រូវបានគេរំពឹងថានឹងផ្ដល់ប្រយោជន៍ដល់អ្នកទទួលផលសរុបប្រមាណជា ២៣,០០០នាក់ ដោយ ផ្ទាល់ និងប្រមាណជា ៧៣៥,០០០នាក់ទៀត ដោយប្រយោល។ បន្ថែមលើនេះទៀត គម្រោងត្រូវបាន រំពឹងថានឹងជួយលើកកម្ពស់ការយល់ដឹងពីការគាំពារសង្គម ទៅដល់ពលរដ្ឋប្រមាណជា ១,០០០,០០០ នាក់តាមរយៈយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង និងទទួលព័ត៌មាន។ ហើយតាមរយៈ ការជំរុញ និងកិច្ចប្រឹងប្រែងរួមគ្នារបស់កម្មករនិយោជិត សង្គមស៊ីវិល រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ ព័ន្ធដទៃទៀត គម្រោងនេះរំពឹងថា ការបង្កើតគោលនយោបាយបេឡាជាតិសន្តិសុខសង្គម និងគោល នយោបាយគាំពារសង្គមដទៃទៀតនឹងត្រូវបានដាក់បញ្ចូលនូវទស្សនៈ ធាតុចូល និងតម្រូវការជាក់ស្ដែង របស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។
អង្គការអុកស្វាម (Oxfam) និងសារព័ត៍មានថ្មីៗ និង ក្លឹបអ្នកកាសែតកម្ពុជា នឹងរៀបចំសិក្ខាសាលាចែក រំលែកព័ត៍មានពីរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី សារៈសំខាន់នៃប្រព័ន្ធ គាំពារសង្គមប្រកបដោយដោយបរិយាបន្ននៅក្នុងវិស័យកាត់ដេរកម្ពុជា។
គោលបំណងរបស់សិក្ខាសាលា គោលបំណងធំៗនៃសិក្ខាសាលានេះរួមមាន ៖
១). ពង្រឹងសមត្ថភាពជូនអ្នកសារព័ត៌មានតាមរយ:បទបង្ហាញពី អ្នកជំនាញបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពី របបសន្តិសុខសង្គម (ប.ស.ស) តាមប្រព័ន្ធ ផ្សព្វផ្សាយឲ្យកាន់តែទូលំ ទូលាយដល់សាធារណជន ជាពិសេស កម្មករនិយោជិតក្នុងវិស័យកាត់ដេរ
២). ចែករំលែក និងពង្រឹងការយល់ដឹងបន្ថែមទៀត ដល់សមាជិកសាព័ត៌មានស្តីពីគោលនយោបាយ គាំពារសង្គម និងបញ្ហាប្រឈមរបស់កម្មករនិយោជិត (ភាគច្រើនជាស្ត្រី) ក្នុងការទទួលបាន និងការបើ ប្រាស់ ប័ណ្ណសមាជិក ប.ស.ស
៣). ចែករំលែកនូវចំណេះដឹង និងលទ្ធផលអំពីការអនុវត្តគម្រោង INSPIRE ជូនដល់អ្នកចូលរួម ៤), បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា, និងបង្កើនកិច្ចសហការ ពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយជាមួយស្ថាប័នផ្សព្វផ្សាយព័ត៌មាន៕