ព្រះរាជពិធីដង្ហែដំណាក់ព្រះបិតរ បណ្តែតនាទន្លេចតុមុខ បន្ទាប់ពីព្រះរាជពិធីបុណ្យចាក់ទឹកដូងថ្វាយព្រះបិតរ
បើតាមផេកហ្វេសប៊ុក Royal du Cambodge បានផ្សព្វផ្សាយនូវព្រះរាជពិធីដង្ហែដំណាក់ព្រះបិតរ បណ្តែតនាទន្លេចតុមុខ បន្ទាប់ពីព្រះរាជពិធីបុណ្យចាក់ទឹកដូងថ្វាយព្រះបិតរ ( សែនជូនដំណើរដូនតា ) ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាយប់ថ្ងៃទី ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៨៕