ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំងសណ្តាប់ធ្នាប់ ខណ្ឌសហការជាមួយ ក្រុមហ៊ុនសុិនទ្រីធ្វើការប្រមូលសំរាមតាមផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំ

74

ភ្នំពេញ៖ កាលពីថ្ងៃទី៧និងទី៨ ក៏ដូចទី៩តុលាដោយ ពិនិត្យឃើញមានសំរាមតាមផ្លូវមួយចំនួន មានការកកស្ទះលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ បានចាត់អោយកំលាំងសណ្តាប់ធ្នាប់ខណ្ឌសហការជាមួយ ក្រុមហ៊ុនសុិនទ្រីធ្វើការប្រមូលសំរាម ជូនបងប្អូនជាក់ស្តែងដូចរូបភាពនេះ ធ្វើការប្រមូលតាមផ្លូវ៣៥១ ផ្លូវខាងលិចវត្តនិរោធ ចាប់ពីផ្លូវជាតិលេខ១រហូូតដល់ចុងផ្លូវ ។

ក្នុងនោះដោយមានការណែនាំ ពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកណុប ផាអភិបាលរងខណ្ឌ បានដឹកនាំកំលាំងសណ្តាប់ធ្នាប់ខណ្ឌ ធ្វើអនាម័យសម្អាតផ្លូវជាតិលេខ១ដើម្បីអនាម័យបរិស្ថានល្អនឹងមានសោភ័ណ្ឌភាពសូមបងប្អូនកុំបោះសម្រាមចោលផ្តេសផ្តាសហើយចូលរួមសម្អាតទាំងអស់គ្នា។

សំរាមដែលកកស្ទះ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ដោយយសារបងប្អូនជាម្ចាស់លំនៅដ្ឋាន, ម្ចាស់អាជីវកម្ម, សេវាកម្ម បានបញ្ចេញសំរាម​ដាក់តាម​ដងផ្លូវ​ ខណៈដែលកម្មករប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី ត្រូវបានឈប់សម្រាក ក្នុង​ឱកាសពិធី​បុណ្យភ្ជុំ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០,១១ ខែតុលា ឆ្នាំ២០១៨នេះ ។

ក្នុងអំឡុងពេលនេះលោក អភិបាលខណ្ឌច្បារអំពៅ ក៏បានសំណូមពរពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ មេត្តារក្សាសំរាមឲ្យបានត្រឹមត្រូវ ក្នុងទីតាំងរៀងៗខ្លួនបណ្ដោះអាសន្នសិន ដើម្បីរងចាំខាងសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី នឹងចូលបម្រើការងារធម្មតាវិញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង