ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួង ស្រេង គាំទ្រយ៉ាងពេញទំហឹង ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយមិនដោះដូរ អធិបតេយ្យជាតិ និងមិនយកសន្តិភាពរបស់ប្រទេស ទៅដោះដូរជាមួយជំនួយ

134

ភ្នំពេញ៖​ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ បានចេញលិខិត បញ្ជាក់ពីជំហរ គាំទ្រយ៉ាងពេញទំហឹង នូវប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីគោលការណ៍ “មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាំថ្នូរ ជាមួយជំនួយ” និង “កម្ពុជាត្រូវមានសិទ្ធិ អនុវត្តច្បាប់កម្ពុជា” ។

យោងតាមលិខិតគាំទ្រ របស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងថា “ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ សូមប្រកាសគាំទ្រ យ៉ាងម៉ឺងម៉ាត់ និងពេញទំហឹង នូវប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលឆ្លុះបញ្ជាំងយ៉ាងច្បាស់ ពីគោលការណ៍ “មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាំថ្នូរ ជាមួយជំនួយ” និង “កម្ពុជាត្រូវមានសិទ្ធិ អនុវត្តច្បាប់កម្ពុជា” ព្រោះកន្លងមក មានក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជម្រុញ ឲ្យកម្ពុជា ធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាព ជាមួយបរទេស ដែលទង្វើនេះមានចេតនា ធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងគន្លងភ្នក់ភ្លើង សង្គ្រាម ដូចអតីតកាល និងបណ្តាលប្រទេសមួយចំនួន នៅមជ្ឈឹមបូព៌ា ។ ប៉ុន្តែកម្ពុជា បានប្រឹងប្រែងរស់ដោយខ្លួនឯង មិនពឹងផ្អេកទាំងស្រុង លើជំនួយបរទេស ដែលធ្វើឲ្យកម្ពុជា អាចរក្សាបាននូវអធិតេយ្យភាព សន្តិភាព និងការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃ” ។

លិខិតដដែលនេះ បានឲ្យដឹងបន្ថែមថា “ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រី រាជការ និងកងកម្លាំងគ្រប់ប្រភេទ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំអនុវត្តអនុសាសន៍ ដ៏ខ្ពស់ខ្ពស់ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអនុវត្តសកម្មភាពចូលរួម ការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពដ៏មានតម្លៃឲ្យបានស្ថិតស្ថេរគង់វង្ស”៕

អត្ថបទដែលជាប់ទាក់ទង