ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley សុំលាលែងពីតំណែង នៅចុងឆ្នាំ២០១៨

152


អាមេរិក៖ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Nikki Haley បានដាក់លិខិតផ្លូវការទៅលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដើម្បីលាលែងចេញពីតំណែងរបស់ខ្លួនហើយ ដោយលោកស្រី​នឹង​​ប្រកាសវាជាផ្លូវការ នៅពេលជួបផ្ទាល់​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា មូលហេតុពិតប្រាកដ​នៃការលាលែងរបស់​លោកស្រី Haley គឺមិនទាន់មានការ​បញ្ជាក់នោះឡើយ ខណៈដែលលោកស្រី​ត្រូវបានគ្រប់គ្នាមើល​ឃើញថា ជាមនុស្សជំនិតបំផុត​របស់​លោក ដូណាល់ ត្រាំ និងទទួលបាន​កោតសរសើរពីប្រធានាធិបតីរូបនេះមិន​ដាច់ពីមាត់​នោះដែរ​ក្នុងការពារនយោបាយអាមេរិក លើឆាកអន្តរជាតិ។

ជាមួយគ្នានោះ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រម​ទទួលលិខិត​លាលែងពីតំណែង​ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ (UN) ពីសំណាក់​លោកស្រី Nikki Haley ដោយលោកស្រី នឹងលាលែង​ជាផ្លូវការ​តែម្តង នៅចុង​ឆ្នាំ២០១៨។ នេះបើតាមការ​ចេញផ្សាយដោយ Washington Post នៅមុន​នេះបន្តិច​នាយប់​ថ្ងៃអង្គារ ទី៩ ខែតុលា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា មូលហេតុពិតប្រាកដ​នៃការលាលែងរបស់​លោកស្រី Haley គឺមិនទាន់មានការ​បញ្ជាក់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង