ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងចិនធ្លាក់ចុះបន្តិច បន្តួច មិនចោទជាបញ្ហា សំរាប់សេដ្ឋកិច្ច កម្ពុជាឡើយ
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៣នេះធ្លាក់ចុះបន្តិចបន្តួច បើប្រៀប ធៀបនឹងឆ្នាំមុនៗ តែមិនចោទជាបញ្ហា សំរាប់សេដ្ឋ កិច្ច កម្ពុជាឡើយ ។ទំនិញសំខាន់ៗមានដូចជា ផ្លែឈើនិងអង្ករជាដើមនៅតែបន្តនាំចេញទៅកាន់ប្រទេសចិនដើម្បីបំពេញសេចក្តីត្រូវការ។ យ៉ាងណាក៏ដោយវិនិ យោគទុនចិនជាច្រើនកំពុងសម្លឹងមើលការបោះទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
យោងតាមរបាយការណ៏ របស់អគ្គនា យក ដ្ឋានគយរដ្ឋាករ កម្ពុជា ឲ្យដឹងថា៖ និងចិន សម្រចបានទឹកប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារ ក្នុងរយៈពេល២ខែ ដើម ឆ្នាំ២០២៣ នេះ ស្របពេលដែលប្រមុខរដ្ឋាភិបាលទាំងពីរ ជំរុញកំណើននៃការដោះដូរពាណិជកម្ម និងវិនិយោគ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
របាយការណ៍ពីអគ្គនាយកដ្ឋានគយនិង រដ្ឋាករបានបន្តបង្ហាញថា ក្នុងរយៈពេលខែមករា ដល់ខែកុម្ភៈទំហំនៃការនាំ ចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទំនិញកសិផលកម្ពុជានាំចេញទៅចិនបាន មានដូចជា ដំឡូង ស្វាយ ចេក អង្ករ ជាទំនិញដែលអាចនាំចេញបាន។
លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើក ឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាព ជាដៃគូ សេដ្ឋកិច្ច គ្រប់ជ្រុង ជ្រោយតំបន់ (RCEP) នឹងផ្តល់សម្ទុះនៃការនាំចេញកសិផលកម្ពុជា ចូលទីផ្សារប្រទេសចិន កាន់តែច្រើន ។
លោករដ្ឋលេខាធិការបន្តថា កិច្ចព្រមព្រៀងFTA និង RCEP មិនត្រឹមតែបើកទីផ្សារកាន់តែធំសម្រាប់ទំនិញ ផលិត នៅកម្ពុជាចូលទីផ្សារប្រទេសចិនកាន់តែច្រើននោះទេ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគពី ប្រទេស ចិន ចូលមកបណ្តាក់ទុន វិនិយោគ នៅកម្ពុជាផងដែរ។
កម្ពុជានិងចិន បានប្រកាសបើកព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ក្នុងឆ្នាំ២០២៣នេះ ដើម្បី អបអរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីបន្តថែរក្សាទំនាក់ ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត គ្រប់ជំនាន់។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាង រាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលចិន បានផ្តល់ឪកាសច្រើនសម្រាប់ទាក់ទាញវិនិយោគ បើកទីផ្សារសម្រាប់ផលិត ផលកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជារំពឹងថា អ្នកវិនិ យោគចិននិងមកវណ្ណៈទន់រកស៊ីនៅកម្ពុជា បន្ថែមទៀតនៅពេលខាងមុខនេះពីព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគមកពីគ្រប់ទិសទីនៃប្រទេសចិន។
លោក លឹម ហេង បានថ្លែងថា កិច្ចព្រមព្រៀង FTAរវាងកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច គ្រប់ជ្រុង ជ្រោយតំបន់ ជាកាតាលីករ ជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជាចិន លើវិស័យពាណិជ្ជកម្មនិងវិនិយោគជាពិសេសបានទាក់ទាញវិនិយោគិនចិនចូលមកកម្ពុជា៕. សំរិត