ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ស្ត្រីមេតុងទីនម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធចេញសែកស្អុយខ្ទង់ម៉ឺនដុល្លារ

66

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មានការឃាត់ និងបញ្ជូនខ្លួនស្ត្រីជាមេតុងទីនម្នាក់តាមដីកាពីតុលាការ ដោយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធដំណើររឿង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ចេញសែកស្អុយគ្មានសាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារ»។

មន្ត្រីមានសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា តាមរយៈដីការបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអនុវត្តឃាត់ខ្លួនស្ត្រីជាមេតុងទីនឈ្មោះ ផង់ បូភ័ក្ត្រ ស្ថិតនៅផ្សារទំនើបអ៉ីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

តាមសេចក្ដីរាយការណ៍បានបន្តទៀតថា នៅមានកូនតុងទីនមួយចំនួនទៀត ត្រូវបាននិងកំពុងរងគ្រោះដោយសារមេតុងទីនឈ្មោះ ផង់ បូភ័ក្ត្រ ផងដែរពាក់ព័ន្ធដំណើររឿង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ចេញសែកស្អុយគ្មានសាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារ»។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ថា ពិតជាមានការឃាត់ខ្លួនស្ត្រីជាមេតុងទីនឈ្មោះ ផង់ បូភ័ក្ត្រ ពិតប្រាកដមែន តាមរយៈដីការបស់សាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង