ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ពន្ធ័ករណី ផ្ទុះអាវុធ ក្នុងក្រុងព្រះសីហនុ

30

ខេត្តព្រះសីហនុ ៖ជនសង្ស័យចំនួន៤នាក់ ពាក់ពន្ធ័ករណី ផ្ទុះអាវុធ ក្នុងក្រុងព្រះសីហនុ ត្រូវបាននគរបាលចាប់ខ្លួនបានហើយ ដកហូតកាំភ្លើងខ្លីមួយដើម គ្រាប់និងវត្ថុតាងមួយចំនួនទៀត។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងជាបឋមថា នគរបាលជំនាញឃាត់ខ្លួនជនសង្សយ័ចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន៣នាក់និងជនជាតិខ្មែរម្នាក់ ពាក់ពន្ធ័ករណី ផ្ទុះអាវុធ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃត្រង់ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុច មុខក្លឹបកំសាន្ត អូស្កា ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

លោកឧត្តមសេនីយ៌ទោស្នងការបញ្ជាក់បន្ថែមថា ករណីផ្ទុះអាវុធនេះបង្កដោយមនុស្ស ១ក្រុម មានគ្នា ៥នាក់ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះរថយន្តចំនួន ២គ្រឿង រត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ រកឃើញសំបកគ្រាប់កាទូសចំនួន ៥គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបន្តការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ភេទប្រុស (ជនជាតិខ្មែរ ១នាក់ និងជនជាតិចិន ៣នាក់) នៅកាស៊ីណូ មួយកន្លែង ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ នគរបាលដកហូតសម្ភារៈវត្ថុតាងរួមមាន៖ អាវុធខ្លី ១ដើម ម៉ាក Sigsauer P365 មានលេខសម្គាល់ 66A985948 (បង់ ២ មាន១៤គ្រាប់) ។ សំបកគ្រាប់កាទូស ៥គ្រាប់ ។

រថយន្ត ២គ្រឿង ១គ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8726 និង ១គ្រឿង ទៀត ម៉ាក Peugot ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-8998។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនិតិវិធី និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន៕

អត្ថបទដែលជាប់ទាក់ទង