ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសម្លេងខ្លាំង ខុសបច្ចេកទេស​ បង្កម្លេងរំខាន ចំនួន​ ១៨គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ​ ធ្វើការបង្ក្រាបចាប់ឃាត់

125

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ចេញរបាយការណ៍ ស្តីពី​ លទ្ធផលបង្ក្រាបក្រុមម៉ូតូបំពង​សម្លេងខុសបច្ចេកទេស(ស៉ីមាំងប្រែន)​ ដែលរំខានការរស់នៅរបស់ប្រជាពលរដ្ឋ​ ក៍ដូចជាភ្ញៀវជាតិ​ អន្តរជាតិ​ និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវ​ ទីសាធារណៈ​ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញនៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៣។

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៨គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕

អត្ថបទដែលជាប់ទាក់ទង