ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៏មាន គាំទ្រភាព យន្ដឯកសារចិន-កម្ពុជា (រឿងស្នាមញញឹម កម្ពុជា) ដែលផលិតដោយស្ថានីយវិទ្យុមិត្ដភាពកម្ពុជាចិន

126

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៏មាន គាំទ្រភាព យន្ដឯកសារចិន-កម្ពុជា (រឿងស្នាមញញឹម កម្ពុជា) ដែលផលិតដោយ ស្ថានីយវិទ្យុមិត្ដភាពកម្ពុជាចិន ។ កម្មវិធីសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ ស្នាមញញឹមកម្ពុជាដែលសហការរៀបចំ ដោយវិទ្យុមិត្តភាពកម្ពុជា ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា  នៅរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះបានប្រារព្ធធ្វើនៅស្ទីទ្យោTV.K រាជធានីភ្នំពេញ។          លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត ចិន ប្រចាំនៅកម្ពុជា និង ភ្ញៀវកិត្តិយស ជាង១០០ នាក់ ជា តំណាងមកពីប្រព័ន្ធផ្សព្វផ្សាយនានា នៅកម្ពុជា ក្រុមហ៊ុនសហគ្រាសចិន និង វិទ្យាស្ថាន ខុងជឺ បានមាន វត្តមាន ចូលរួម ក្នុង កម្មវិធីនេះ ។ គណៈអធិបតី និង ភ្ញៀវកិ ត្តិយស ទាំងអស់ បានទស្សនាភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” និងបានពិភាក្សាអំពីកាលានុវត្ត ភាពអភិវឌ្ឍន៍ថ្មី ដែលទំនើប កម្មតាមបែបចិននាំជូនមក ប្រទេសកម្ពុជា និងប្រទេសដទៃទៀតលើ ពិភពលោក។       លោក ខៀវ កាញារីទ្ធ មន្ដ្រីក្រសួងព័ត៏មាន បានបញ្ជាក់ថា៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមានប្រវត្តិយូរអ ង្វែ ងណាស់មកហើយ ហើយ ការ ផ្សព្វផ្សាយ ខ្សែភាពយន្ត ។.  ស្នាមញញឹមកម្ពុជាលើកនេះបានចូលរួម ជាកម្លាំង ប្រព័ន្ធ ផ្សព្វផ្សាយ សម្រាប់ ការ បន្ថែម អត្ថន័យថ្មីនៅ ក្នុង កិច្ចសហប្រតិបត្តិការប្រទេស ទាំងពីរកម្ពុជាចិន ក៏ដូច ជា ដើម្បី ប្រកៀកស្មាគ្នា កសាងសហគមន៍ ជោគវាសនារួមកម្ពុជាចិន ប្រកបដោយ គុណភាពខ្ពស់កម្រិតខ្ពស់ ស្ដង់ដារខ្ពស់ នៅ ក្នុង យុគសម័យ ថ្មី ។មហាសន្និបាត ស ភា ទាំងពីររបស់ ប្រទេសចិនទើប តែ បញ្ចប់ ទៅក៏បានគូសវាស គោលដៅ ថ្មី ក្នុង ការ ជំរុញ ទំនើបក ម្ម បែបផែន ចិន ។ ខ្ញុំ ពិត ជា ទន្ទឹង រង់ចាំ មើល ប្រទេស ចិន លើ ចំណុចចាប់ ផ្ដើម ថ្មី នៃ ដំណើរថ្មី អាច ចែ ករំលែក កាលានុវត្តភាព អភិវឌ្ឍន៍ កាន់ តែ ច្រើន បន្ថែមទៀត ជូន ពិភពលោក ជាពិសេស ប្រ ទេ ស នៅ ជុំវិញ ដើម្បី ចូលរួម កាន់ តែ ច្រើន ទៀត ក្នុង សន្តិភាព និង វឌ្ឍនភាព នៃ មនុស្ស ជាតិ ។   លោក Wang Wentian ឯកអគ្គរដ្ឋទូត ចិន ប្រចាំ នៅ កម្ពុជា បាន ថ្លែងថា ខ្សែភាពយន្ត”ស្នាមញញឹ មកម្ពុជា” គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជាចិន ជឿជាក់ថា ក្រោមការដឹកនាំជា យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគី ទាំ ងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផ លប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើ រតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ។   លោក  ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ថា ក្នុ ងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “បងប្អូន មិត្តភាពដែកថែប” “សហគមន៍ជោគវាសនា រួមក ម្ពុជាចិន“ ទំនើបកម្មបែបផែនចិនបាន ក្លាយ ជា ពាក្យ ពេញ និយម ដែល ប្រជាជន កម្ពុជា ស្គាល់យ៉ាង ច្បាស់។  អនាគត ពួកយើង ក៏សង្ឃឹមថា ប្រទេស ទាំងពីរ កម្ពុជាចិន បន្តប្រកៀក ស្មាគ្នា ឆ្ពោះ ទៅមុខ ជួយគ្នា ទៅវិញទៅមក ធ្វើ ឱ្យ ”ទំនើបកម្មបែបផែន ចិន ” ដែល ជំរុញ ភាព មានបាន រួមគ្នា និង វឌ្ឍនភាពប្រកបដោយ សន្តិភាពក្លាយជា បែបផែន អភិវឌ្ឍន៍ អាចយក ជាគំរូបានដែល ផ្ដ ល់ ផល ប្រយោជន៍ ដល់ ប្រជាជន កាន់ តែ ច្រើន ក្នុង ប្រទេស កម្ពុជា និងក្នុង ពិភពលោក ផង ដែរ ។     លោក មាស ឫទ្ធី អគ្គនាយករងស្ថានីយ ទូរទស្សន៍ហង្សមាស ដែលជាស្ថានីយទូ រទស្ស ន៍បែបកម្សាន្តដ៏ពេញនិយម ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា បម្រែបម្រួល ជីវភាពរស់នៅរបស់ ប្រជាជន នៅគ្រប់វិស័យ ក្នុង ប្រទេស កម្ពុជា និង គ្រប់ ស្នាមញញឹម ដែល បាន បង្ហាញ នៅ ក្នុង ភាពយន្ត ឯកសារ នេះ ធ្វើ ឱ្យ ខ្ញុំ មាន មោទនភាព និង សុភមង្គល ។ វា បាន បង្ហាញ ចេញ ពី ការ អនុវត្ត ទ្រឹស្ដី “សហគមន៍ ជោគវាសនារួម កម្ពុជាចិន” នៅ ក្នុង ប្រទេស កម្ពុជា ទទួល បាន ស មិ ទ្ធ ផល ពិតប្រាកដ ជាក់ស្ដែង ។ ស្រប ពេល ជាមួយគ្នាវាក៏បាន ឆ្លុះ បញ្ចាំង ពី ទ្រឹស្ដី ”យក ប្រជាជន ជា សំខាន់ ” ដែល ប្រទេស ចិន បាន ជំរុញ ហើយ ប្រទេស កម្ពុជា ក៏ ទទួលស្គាល់ និង កោតសរសើរ ទ្រឹស្ដី នេះផងដែរ ។ ស្នាមញញឹម កម្ពុជា គឺ ជា និមិត្តសញ្ញា របស់ ប្រទេស កម្ពុជា ខ្ញុំ សូម យកឱកាសចូលរួម ក្នុង ព្រឹត្តិការណ៍ ថ្ងៃនេះ ពង្រឹង ទំនាក់ ទំនង និង កិច្ចសហប្រតិបត្តិការ ជាមួយ អគ្គស្ថា នីយ វិទ្យុ និង ទូរទស្សន៍មជ្ឈិម ចិន រួម គ្នា រៀបរាប់ ពី សាច់ រឿង កម្ពុជានិង ចិន ប្រកៀក ស្មាគ្នា អភិវឌ្ឍទៅ មុខ នៅ លើ មាគ៌ា តស៊ូ សម្រេច គោលដៅ ១០០ឆ្នាំ ទីពីរ របស់ ប្រទេស ចិន ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា ចិន និងជាអ្នកជំនាញស្រាវជ្រាវ ការអភិវឌ្ឍន៍ របស់ ប្រទេស កម្ពុជា និង ប្រទេស ចិន បានមានប្រសាសន៍ថា ការអ ភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ច សង្គម អរិយធម៌ អេកូឡូស៊ី និងវិស័យផ្សេង ៗ ទៀតរបស់ប្រទេសចិន សបញ្ជាក់ឱ្យឃើញថា ទំនើបកម្ម តាមបែបផែន ចិនគឺជាគំរូនៃការអ ភិវឌ្ឍ ន៍ប្រកបដោយភាពជោគជ័យ។ វាបាន ពង្រីកមាគ៌ា សម្រាប់ ប្រទេស កំពុង អភិវឌ្ឍន៍ អាច សម្រេចបានទំនើបកម្ម ។ កម្ពុជាអាចស្វែងរកវិធីសាស្រ្តដ៏សមស្របសម្រាប់ ខ្លួន ឯង ចេញ ពីបទពិ សោ ធន៍ទំនើបកម្មតាមបែបផែន ចិន និងបង្កើតមាគ៌ាទំនើបកម្ម ដែលស្របតាមស្ថានភាព ជាក់ស្ដែ ង និងមានលក្ខណៈពិសេស ផ្ទាល់ខ្លួន។ ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជា ឆ្នាំ មិត្តភាពកម្ពុជា ចិន និង ជា ខួបគម្រប់១០ ឆ្នាំនៃ ការ ដាក់ ចេញ នូវ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និ ងផ្លូវ”។ ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ចំនួន បី ភាគ ដែល ផលិត យ៉ាង ផ្ចិតផ្ចង់ ដោយ មជ្ឈមណ្ឌល ភាសាតំបន់ អាស៊ី និង អាហ្វ្រិក នៃ អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិម ចិន ផ្តោតលើប្រជាជនទូទៅនៅកម្ពុជាបង្ហាញពីលទ្ធផលជាផ្លែផ្កាដែលសម្រេចបានដោយប្រទេសចិន និ ងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូ រជាវិជ្ជមានក្នុងជីវភាព រស់ នៅ របស់ប្រជាជន កម្ពុជា ។ អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា និ ង វិទ្យុមិត្តភាពកម្ពុជា ចិន បានផ្សាយផ្ទាល់កម្មវិធី នេះនៅលើប្រព័ន្ធបណ្ដាញ សង្គម។ ប្រព័ន្ធផ្ស ព្វផ្សាយសំខាន់ៗនៅកម្ពុជារួមមាន ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍PNN ទូរទស្សន៍បាយ័នទូរទស្សន៍ហង្សមាស ទូរទស្សន៍អប្សរា សារព័ត៌មានFresh News សារព័ត៌មានដើមអម្ពិល និងនៅវើបសាយព័ត៏មាន ភ្នំពេញរីផតធ័រ (http://www. pprepor ter.com)ក៏បានផ្សាយព័ត៌មាន អំពីកម្មវិធីនេះផងដែរ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង