ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច តាមប្រមាញ់ ចោរលួចឡាន ជ្រុលចង្កូតទៅបុក របងទីស្នាក់ការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង

139

ភ្នំពេញ៖ សមត្ថកិច្ចនគរបាល តាមប្រមាញ់ ចោរលួចឡាន
រហូតដល់ចំណុចស្ពាន៧មករា ព្រំប្រទល់ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏ជ្រុលចង្កូតទៅបុករបងទីស្នាក់ការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បណ្តាលឲ្យខូចខាត របងស្នាក់ការ ទើបឃាត់ខ្លួនបាន ។

នៅថ្ងៃ ទី ៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង​២០÷៤៥នាទី នៅចំណុចក្នុងផ្ទះលេខ១៦អឺ ផ្លូវលំ ក្រុមទី៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឈៀក ពៅ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

​​ជនរងគ្រោះឈ្មោះ សេង ស្រស់ ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៦អឺ ផ្លូវលំ ក្រុមទី៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ យោធាជើងគោក ។ ​​វត្ថុតាងដកហូត ៖ រថយន្ត០១គ្រឿងម៉ាកកាមរី(បាឡែន) ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Y 8904 (ខូចខាតផ្នែកខាងមុខ) ជារបស់ជនរងគ្រោះឈ្មោះ សេង ស្រស់ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង២០÷៤៥នាទី ជនរងគ្រោះឈ្មោះ សេង ស្រស់ បានយករថយន្ត០១គ្រឿងម៉ាកកាមរី(បាឡែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y 8904 ចតទុកនៅក្នុងរបងផ្ទះលេខ ១៦អឺ ផ្លូវលំ ក្រុមទី០៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ។ ហើយបានចូលទៅអង្គុយលេងនៅក្នុងផ្ទះ ដោយបានទុកកូនសោរនៅជាប់រថយន្ត ពេលនោះជនសង្ស័យឈ្មោះ ឈៀក ពៅ បានដើរចូលមកធ្វើ សកម្មភាពលួចយករថយន្តម៉ាកកាមរី(បាឡែន) ពណ៌ស របស់ជនរងគ្រោះឈ្មោះ សេង ស្រស់ បើកគេចខ្លួន ។

ភ្លាមនោះជនរងគ្រោះឈ្មោះ សេង ស្រស់ បានជិះម៉ូតូដេញតាមពីក្រោយ និង បានទូរស័ព្ទរាយការណ៍ ប្រាប់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយអន្តរាគមន៍ដេញតាមចាប់ជនសង្ស័យ រហូតដល់ចំណុចរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ ជនសង្ស័យឈ្មោះ ឈៀក ពៅ បាន បើករថយន្តទៅបុកម៉ូតូអ្នកដំណើរ០១គ្រឿងម៉ាកសេ១២៥​ ពណ៍ខ្មៅ បណ្តាលឲ្យខូចខាតទាំងស្រុង ហើយជនសង្ស័យឈ្មោះ ឈៀក ពៅ បានបើករថយន្តគេចខ្លួនបន្តរហូតដល់ចំណុចស្ពាន៧មករា ព្រំប្រទល់ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏ជ្រុលចង្កូតទៅបុករបង ទីស្នាក់ការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បណ្តាលឲ្យខូចខាត របងស្នាក់ការ និង ខូចខាតរថយន្តផ្នែកខាងមុខបើកបរលែងរួច ក៏ត្រូវកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងឃាត់ខ្លួនទុកតែម្តង ។

​បច្ចុប្បន្ន រថយន្តរបស់ជនរងគ្រោះឈ្មោះ សេង ស្រស់ និង ជនសង្ស័យឈ្មោះ ឈៀក ពៅ ត្រូវបានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ឃាត់ទុកនៅក្នុងទីស្នាក់ការ ហើយបានប្រគល់មក អធិិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង