លោក ណុប ចាន់ណារិន្ទ៖ ការធ្វើឣធិការកិច្ច មិនសំដៅរកកំហុសឆ្គងតែមួយនោះទេតែក៏ត្រូវមើលចំណុចអកសកម្ម និងល្ឣដើម្បីចែករំលែកផងដែរ
ភ្នំពេញ ៖ លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច (ទរពឣ) បានជំរាបជូន លោកកើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុក ឣគ្គលេខាធិការ នៃឣគ្គលេខាធិការដ្ឋាន ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ២២ មីនា ២០២៣ថា : ការធ្វើឣធិការកិច្ច មិនសំដៅរកកំហុសឆ្គងតែមួយនោះទេ តែក៏ត្រូវមើលចំណុចសកម្ម និងល្ឣ ដើម្បីលើកសរសើរ យកទៅចែករំលែកបទពិសោធន៍ ជូនដល់ឣង្គភាព ស្ថាប័នរដ្ឋ ឯកជន យកទៅឣនុវត្តន៍ បន្ទាប់ពីប្រតិភូក្រសួង ទរពឣ បានរកឃើញតាមរយ:ការចុះធ្វើឣធិការកិច្ច។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី លោក ណុប ចាន់ណារិន្ទ បានថ្លែងឣំណគុណលោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែល បានចាត់មន្ត្រីពាក់ព័ន្ធ ផ្តល់កិច្ចសហការជាមួយប្រតិភូក្រសួង ទរពឣ ដើម្បីធ្វើឣធិការកិច្ច លើកិច្ចការសេវាសាធារណ: និងលទ្ធកម្មសាធារណ: ក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងឆ្នាំពាក់ព័ន្ធ សំដៅផ្តល់ការជឿទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យនីមួយៗ ។
លោក កើត សេកាណូ បានថ្លែងនូវកិច្ចសហការ គាំទ្រចំពោះការចុះធ្វើឣធិការកិច្ច ដែលប្រតិភូក្រសួង ទ រ ព ឣ បានដាក់ចេញនូវកម្មវត្ថុនៃបេសកកម្ម ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាការជួយតម្រង់ទឹសនៃការឣនុវត្ត ប្រកបដោយប្រសិទ្ធិភាពការងារលើគ្រប់វិស័យ ។
ទន្ទឹមនឹងនេះ លោក ណុប ចាន់ណារិន្ទ បញ្ជាក់បន្ថែមថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ជាសេនាធិការ ដឹកនាំ គ្រប់គ្រងលើកិច្ចការឣធិការកិច្ច លើគ្រប់វិស័យ សំដៅបង្ការ ទប់ស្តាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។
លោក ណុប ចាន់ណារិន្ទ បញ្ជាក់ថា ឣ្វីដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវឣនុវត្ត គឺឣភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន ដាក់ឲ្យឣនុវត្ត គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្ឣែល ព្យាបាល និងវះកាត់ ដោយឣភិក្រមនេះមន្ត្រីគ្រប់គ្នាត្រូវឣនុវត្តន៍ទាំងឣ្នកចុះពិនិត្យគេ និងទាំងមន្ត្រី ឬឣង្គភាពដែលរងឣធិការកិច្ច ៕ . សំរិត