ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អំពាវនាវឲ្យពុទ្ធបរិស័ទបន្ដវប្បធម៏សាមគី្គគ្នា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ក្រោមម្លប់សន្ដិភាព នោះប្រទេសជាតិ និងរីកចំរើន

251

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានអំពាវនាវឲ្យពុទ្ធបរិស័ទ គ្រប់រូបបន្ដវប្បធម៏សាមគ្គីគ្នា រួបរួមគ្នា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ឲ្យបានផ្កុំផ្កើង រុងរឿង ក្រោមម្លប់សន្ដិភាព នោះប្រទេសជាតិ និងរីកចំរើន នេះជាវប្បធម៌ចែករំលែក ក្រោមតំបូលសន្តិភាព ។ បើគ្មានសន្តិភាព បើរាជរដ្ឋាភិបាល គ្មានការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩បានល្អទេ យើងក៏មិនអាចឈរនៅទីនេះ ជួបជុំគ្នា នៅទីនេះបាន នោះទេ។ នេះគឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ ២០២៣. ខណៈលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងកុដិ និងសម្ពោធសមិទ្ធផលនានា នៅវត្ដពោធិសត្វ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រមទាំងពិធីស្រោចស្រព សុគន្ធវារី ប្រគេនព្រះគ្រូ អុល ទូច ដែលជាចៅអធិការវត្តនេះផងដែរ។

លោក សុន សម្បត្តិ អភិបាលរងស្រុកកណ្តាលស្ទឹង បានថ្លែងថា៖ ទូទាំងស្រុកមាន វត្តចំនួន៣២ និង អាស្រមចំនួន២ មានព្រះសង្ឃសរុបចំនួន៤៥០អង្គ ដោយតាមវត្តអារាមនានាក្នុងមូលដ្ឋានស្រុកកំពុងមាន ការរីកចំរើនជាបន្ទាប់ ក្នុងនោះវត្តពោធិសត្វនេះតែម្តង ដោយគ្រាន់តែចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣នេះ វត្តពោធិសត្វមានការអភិវឌ្ឍសមិទ្ធផលមួយចំនួនធំដោយបានចំណាយក្នុងការសាងសង់ អស់ទឹកប្រាក់ប្រមាណជិត ៤៩ម៉ឺនដុល្លារអាមេរិក។ សមិទ្ធផលទាំងនោះរួមមាន ការកសាងព្រះពុទ្ធបដិមា ការជួសជុលផ្លូវ សាងសង់រោងទទួលភ្ញៀវ តូបស្នាក់នៅសម្រាប់យាយជី តាជី ក្លោងទ្វារ របង កុដិ បន្ទប់ ទឹក ជាដើម ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងលោកជំទាវ ចាយ ផានី ក៏បានចូលរួម ចំណែកក្នុងការសាងសង់មិទ្ធផលទាំងនេះប្រមាណជិត ២ម៉ឺនដុល្លារអាមេរិកផងដែរ។
ក្នុងនាមអាជ្ញាធរដែនដី លោកអភិបាលរងស្រុកកណ្តាលស្ទឹងបានថ្លែងអំណរគុ ណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សប្បុរសជននានា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងការអភិឌ្ឍនៅតាមវត្តអារាមអោយមានការរីកចំរើនសក្តិសមជាទីសក្ការៈចំពោះវិស័យព្រះពុទ្ធសាសនា ដែលមានប្រជាជនកម្ពុជាប្រមាណជាង ៩០% គោរពប្រណិបត្តិ។ លោកបានបន្តថា ប្រទេសជាតិមានការ រីកចំរើន វិស័យព្រះពុទ្ធសាសនាក៏មានការរីកចំរើនទន្ទឹមគ្នានេះផងដែរ។

ដោយឡែក លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា៖ ពិតណាស់ដោយសារកត្តានៃសុខ សន្តិភាពរបស់ប្រទេសជាតិ ធ្វើអោយយើងមានការរីកចំរើននៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យ ព្រះពុទ្ធសាសនា រួមនិងសាសនាដទៃៗទៀតក្នុងប្រទេសកម្ពុជាទៀតផង។ ដូច្នេះចូរយើងទាំងអស់គ្នាចូល រួមថែរក្សាសុខសន្តិភាពនេះអោយបានគង់វង្សជានិច្ចនិរន្តរ៍ កុំអោយជាតិយើងធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ជាថ្មីម្តងទៀត ព្រោះសង្គ្រាមនេះហើយគឺជាអ្នកបំផ្លាញអ្វីៗទាំងអស់ដែលយើងបានខិតខំកសាងឡើងមក នោះ។
លោក ញឹម វណ្ណដា បានបន្តថា ទីវត្តអារាមនេះហើយ គឺជាកន្លែងបណ្តុះបញ្ញាស្មារតី បណ្តុះធនធាន មនុស្សនៅកម្ពុជា ហើយថា សាសនាក៏មានចំណែកយ៉ាងសំខាន់ក្នុងការធ្វើអោយសង្គមកាត់បន្ថយនូវអំពើ ហិង្សាផងដែរ។ ដូចនេះក្នុងនាមយើងជាអ្នកមានជំនឿទៅលើសាសនាមិនថា ព្រះពុទ្ធសាសនា ឬសាសនា ដទៃណាមួយសូមគោរពអោយបានខ្ជាប់ខ្ជួនទៅតាមឱវាទរបស់សាសនា ដើម្បីញ៉ាំងអោយមានធម៌ខន្តី និងសេចក្តីស្ងប់ ចៀសផុតចិត្តជាហិង្សានានា ដែលជាហេតុនាំអោយសង្គមជាតិរបស់យើងមានសេចក្តីសុខ និងមានឱកាសគ្រប់គ្រាន់ក្នុងការកសាងជាតិអោយមានការរីកចំរើនថ្មីៗបន្ថែមទៀត៕. សំរិត

អត្ថបទដែលជាប់ទាក់ទង