ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លើយតបទៅនឹងសេចក្តីប្រកាស របស់សហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខ ទំនិញ លើកលែងសព្វាវុធ និងស្តីពីកម្ពុជា

160

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខ ទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលប្រទេសកម្ពុជា សម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។

រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាន នៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្ត ចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុប បានយកធ្វើជាមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប កំពុងអនុវត្តដំណើរការដកហូត ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ។ អាស្រ័យហេតុនេះ នៅថ្ងៃនេះ លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប និងរូបខ្ញុំ (Cecilia Malmström ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ិប) បានជូនដំណឹងដល់កម្ពុជាថា យើងកំពុងតែអនុវត្តដំណើរការ សម្រាប់ការដកហូត នូវការអនុគ្រោះអ្វីៗទាំងអស់ លើកលែងតែសព្វាវុធ (Everything But Arms or EBA)។ ដោយគ្មានការកែលម្អច្បាស់លាស់ និងជាភស្តុតាងជាក់ស្តែង នៅនឹងមូលដ្ឋាន ដំណើរការនេះ នឹងនាំទៅរកការព្យួរនៃ ការអនុគ្រោះពាណិជ្ជកម្ម ដែលពួកគេទទួល បាននាពេលបច្ចុប្បន្ន៕

សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង