លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ក្រុមហ៊ុនពីរ បានបរិច្ចាកថវិកាចំនួន ១លានដុល្លារ សហរដ្ឋអាមេរិក ជូនមូលនិធិតេ ជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកង ទ័ពឆ្នាំ១៩៧៨
ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលថវិកា បរិច្ចាកចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចំនួន ពីរ ៖ ក្រុមហ៊ុន LYP និងលោកជំទាវ ចំនួន ៥០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក និងក្រុមហ៊ុន ជីបម៉ុង គ្រុប ចំនួន ៥០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ ១៩៧៨ នាព្រឹក ថ្ងៃពុធ១កើត ខែចេត្រ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។
ពិធីប្រគល់ទទួលនេះក៏មានការចួលរួមពីឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប និងលោកជំទាវ និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក និងអ្នកឧកញ៉ា លាង ឃុន ដែលជាថ្នាក់ដឹកនាំក្រុម ហ៊ុនជីបម៉ុងគ្រប់ ផងដែរ ។
គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ជាប្រធានកិត្តិយស ។
សូមបញ្ជាក់ថា៖ អង្គភាព១២៥ជាអង្គភាព កងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ៕ . សំរិត