នារីម្នាក់មានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តមក លោតទឹកពីលើស្ពានជ្រោយចង្វារ
ភ្នំពេញ៖ នារីម្នាក់មានវិបត្តិក្នុងគ្រួសារបានសម្រេចចិត្តមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដេីម្បីសម្លាប់ខ្លួនឯង ដោយបន្សល់ទុក្ខកូនអាយុ ២ខួបឱ្យរស់នៅជាមួយនឹងម្ដាយ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ដែលស្ថិតនៅតាមចំណុចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។
ក្រុមគ្រួសារអោយដឹងថា ជនអត្តឃាតឈ្មោះ សាលីម ហ្សាហ្វូរ៉ា អាយុ២៣ឆ្នាំ មានលំនៅ ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបតែលែងប្តីមានកូនប្រុស អាយុប្រមាណ១ខួបក្នុងបន្ទុក ។
នៅមុនពេលកើតហេតុ គេឃើញនារីរូបនោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ១GB.២៦៨៦ មួយគ្រឿងបានធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ពីកើតទៅលិច រួចក៏បានវាង១ជុំដល់រង្វង់មូលកួចកាណុង ក៏បានត្រឡប់ទៅជ្រោយចង្វារ វិញ។
ពេលចុះពីលើស្ពានបានបន្តិច ក៏បានឈប់ម៉ូតូ ដោះស្បែកជើង ព្រមទាំងសសេរទុកលេខទូរស័ព្ទម្តាយ
០១៦ ៥២២ ៣០០ រួចលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្តង។
បន្ទាប់ពីលោតសម្លាប់ខ្លួនស្ត្រីជាម្តាយរួចទាំងបងប្អូន ក៏បានធ្វើដំណើរទៅលើស្ពានទាំងស្លុតចិត្តបំផុត ។ តាមស្ត្រីជាម្តាយ បានយំរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា : មូលហេតុ ដែលធ្វើឲ្យកូនស្រីរបស់គាត់លោតទឹកស.ម្លាប់ដោយសារតែវិបត្តិក្នុងគ្រួសារ ដោយសារតែប្តី បានឈ្លោះទាស់ទែងលែងលះគ្នា ប្រមាណ១ឆ្នាំ មកហើយ តែកូនស្រីគាត់ចិត្តមិនដាច់នៅតែនឹកអាលោះអាល័យប្តី គ្មានពេលល្ហែ និងបានព្យាយាមស.ម្លាប់ខ្លួន ប្រមាណជាង១០ដងមកហើយ តែឃាត់ទាន់។
នៅមុនពេលកើតហេតុ គាត់កំពុងតែយោលអង្រឹងចៅឲ្យដេក ស្រាប់តែកូនស្រីគាត់បានជិះម៉ូតូចេញទៅបាត់។ ខណៈពេលដែលគាត់ទៅថ្វាយបង្គំនៅវិហារ ស្រាប់តែមាននារីម្នាក់បានទូរស័ព្ទមកថា កូនស្រីគាត់បានលោតទឹកសម្លាប់ខ្លួនបាត់ហើយ។
បន្ទាប់ពីកូនស្រីលោតសម្លាប់ខ្លួន បុរសជាឪពុក ក៏បានទាក់ទងបងប្អូនខ្មែរអ៊ិស្លាមជួយរាវរក តែមិនទាន់រកឃើញសពនៅឡើយនោះទេ៕