មនុស្សប្រុសស្រី២នាក់ បានលង់ទឹកស្លាប់ ពេលចុះលេងទឹកទំនប់០១មករា
កំពង់ធំ៖ នៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានករណីមនុស្ស លង់ទឹកស្លាប់ចំនួន២លើក បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់បាត់បង់ជីវិត។
ករណីទី១នៅវេលាម៉ោង១២:៣០នាទី ស្ថិតនៅចំណុចបង្ហៀរទំនប់០១មករា ភូមិតាភោក ឃុំបល្ល័ង្ក ស្រុកបារាយណ៍។ ជនរងគ្រោះមាន ឈ្មោះ ប៉ាង ចាន់នាថ ភេទស្រី អាយុ ១៤ឆ្នាំ ដោយមូលហេតុ ជនរងគ្រោះបានចុះលេង ទឹកទំនប់០១មករា បណ្តាលឲ្យលង់ស្លាប់។
ករណីទី២ នៅវេលាម៉ោង១៣:៣០នាទី ស្ថិតនៅតំបន់អូរមាន ភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់។ ជនរងគ្រោះមានឈ្មោះ កូប ពៅ ភេទប្រុស អាយុ ២០ឆ្នាំ ដោយមូលហេតុ ចុះលេងទឹកទំនប់បណ្តាលឲ្យលង់ស្លាប់។
ក្រោយពីគ្រូពេទ្យនិងសមត្ថកិច្ចជំនាញ ធ្វើកោសលវិច័យ
បញ្ជាក់ថា សពពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន ៕