ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃើញមនុស្ស២នាក់លង់ទឹកស្លាប់ ក្នុងស្រុកទ្រាំង

355

ខេត្តតាកែវ ៖ បុរស់២នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្លាប់ ក្នុងថ្ងៃតែមួយ តែកន្លែងផ្សេងគ្នា កើតឡើងកាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ក្នុងស្រុកទ្រាំង ខេត្តតាកែវ។

ករណីទី១. បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពី៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ជនរងគ្រោះមានឈ្មោះទូច ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត នៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ ។ មូលហេតុដោយជនរងគ្រោះ បានដើរទៅដាក់មង នៅវាលស្រែ រួចបានរអិលជើងធ្លាក់ចូលក្នុងរណ្តៅដី ដែលមានជម្រៅ៤ម៉ែត្រ បណ្តាលឲ្យលង់ទឹកស្លាប់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ រួមនឹងលោកគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើកោសល្យវិច័យលើសាកសព ដោយមិនមានស្លាកស្នាមអ្វីឡើយ ជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

ករណីទី២៖ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១រសៀលថ្ងៃដដែល ស្ថិតនៅស្រះទឹកវត្តត្រពាំងធំ ក្នុងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះជួន ជៀម ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។ នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី៨ ខែតុលា នៅក្នុងវត្តត្រពាំងធំ មានចាក់បាស់រាំលេង។ ពេលនោះជនរងនឹងបក្ខពួក បាននាំគ្នាទៅលេងវត្ត រួចក៏មានទំនាស់ដេញវាយគ្នា ជាមួយនិងក្រុមម្ខាងទៀត មិនស្គាល់អត្តសញ្ញាណ ធ្វើឲ្យជនរងគ្រោះ ភ័យរត់ទៅចុះពួនក្នុងត្រពាំងទឹក។ នៅយប់ថ្ងៃទី៩ ខែតុលា បានទទួលពាក្យបណ្តឹងផ្ទាល់មាត់ ពីអនាព្យាបាលជនរងគ្រោះ ថាបានបាត់កូន ពេលមកលេងបុណ្យភ្ជុំបិណ្យនៅវត្តត្រពាំងធំ លុះព្រឹកថ្ងៃទី១០ ខែតុលា សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះធ្វើការស្រាវជ្រាវរកជនរងគ្រោះ ប្រទះឃើញស្លាប់អណ្តែតនៅក្នុងស្រះទឹកវត្តត្រពាំងធំ។ ក្រោយកើតហេតុកម្លាំងជំនាញ ការិយាល័យបច្ចេកទេស និងចក្ខុវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមនឹងគ្រូពេទ្យ បានធ្វើកោសល្យវិច័យសាកសព ដោយពុំឃើញមានរបួសស្នាមអ្វី។ មន្រ្តីជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយកាលង់ទឹកប្រាកដមែន។ ករណីនេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង កំពុងបន្តធ្វើការស្រាវជ្រាវ រកបក្ខពួកទាំង២ក្រុម ដែលបង្កឲ្យមានករណីនេះកើតឡើង ដើម្បីកសាងសំណ។រឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង