ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ក្មេងទំនើង ៣នាក់ ជិះម៉ូតូដុតផាវតាមផ្លូវ យកមកអប់រំ

69

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌ បានធ្វើការបង្ក្រាបជាក់ស្តែងលើករណីក្មេងទំនើង បង្កភាពអនាធិបតេយ្យរំខានដោយសម្លេងលើផ្លូវសាធារណ: ជិះម៉ូតូដុតផាវ នៅចំណុចលើផ្លូវបេតុង ក្រុមទី៦ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ធផលជាក់ស្តែងកម្លាំងជំនាញ បានឃាត់ខ្លួនក្មេងទំនើង ចំនួន០៣នាក់ ៖
១-ឈ្មោះ លីម ម៉ូស្តាហ្វា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះ លី សាទី ភេទប្រុស អាយុ១៧ឆ្មាំ មុខរបរលក់ដូរ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៣-ឈ្មោះ លី សុះហ្វី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារ:ដកហូត ៖ ម៉ូតូ១គ្រឿងម៉ាក ZOOMER X ពណ៌ ស-ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ1DM-1774។
នៅចំពោះមុខកម្លាំងសម្ថកិច្ច ក្មេងទំនើងកំពុងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាន ដើម្បីបន្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង