ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទកម្ពុជា ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិគណៈកម្មការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា នៅទីស្នាក់ការ UN ទីក្រុងញូវយ៉ក

103

ទីក្រុងញូវយ៉ក៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Catarina de Albuquerque នាយកប្រតិបត្តិគណៈកម្មការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA)។

ក្នុងជំនួបនេះដែរ លោកស្រី Catarina បានថ្លែងអំណរគុណចំពោះលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ និងកោតសរសើរ ចំពោះការដឹកនាំការងាររបស់លោករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស នាពេលកន្លងមក និងជាពិសេសក្នុងការពង្រឹងដំណើរការភាគីពាក់ព័ន្ធក៏ដូចជា ការសហការជាមួយក្រសួងផ្សេងទៀត។

បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកស្រី Catarina ចំពោះការរៀបចំជំនួបពិភាក្សាការងារនេះ និង ដែលបានគូសបញ្ជាក់ពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាង SWA និងក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យទឹក និងអនាម័យ៕

អត្ថបទដែលជាប់ទាក់ទង