ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ បាននិងកំពុង ជួសជុល ថែទាំផ្លូវ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

95

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់ខ្លាំង ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តពិសេសលើការស្ថាបនា ការជួសជុល ថែទាំផ្លូវ និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលបានធ្វើអោយខេត្តព្រះវិហារដែលជាខេត្តមួយដាច់ស្រយាល មកជាខេត្តមួយនៅជិតបង្កើយ ដោយសារតែផ្លូវរលោងស្អាតងាយស្រួលក្នុងការធ្វើដំណើរ។

   ជាក់ស្តែងនៅក្នុងពេលនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពជួសជុល ថែទាំផ្លូវមួយចំនួន ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានមកដល់ មិនដល់មួយខែទៀតនេះ។

  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា៖ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៣នេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពជួសជុលថែទាំផ្លូវមួយចំនួន ដូចជាការងារកាត់ជួសជុលផ្លូវជាតិលេខ៦២ ក្រាលកៅស៊ូ DBST ប្រវែង ៣៥០០ម៉ែត្រចាប់ពីគីឡូម៉ែត្រ 175+500 ដល់គ.179+000 ក្នុងស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ការងារថែទាំផ្លូវជាតិលេខ ៩៤ (ក្រាលដីល្បាយថ្ម) ប្រវែង ៥៣,៩០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ការងារថែទាំផ្លូវជាតិលេខ ៦២ (ក្រាលកៅស៊ូ  DBST) នៅចន្លោះ . 143+000 ដល់ គីឡូម៉ែត្រ144+500 ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

  លោកសូមអិយបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរតាមផ្លូវនានាក្នុងខេត្តព្រះវិហារ ប្រកបដោយសុខសុវត្ថិភាពនិងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោគទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង