ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖​ ប្រជាពលរដ្ឋ​នៅឃុំត្បូងក្រពើ និងឃុំព្រែកគុយ​ ខេត្ដកំពង់ធំ គោរពថ្លែងអំណរ គុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ ស្ទឹងសែន

60

កំពង់ធំ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន (សំពៅត្រៃលោកត្រៃលក្ខណ៍) ឆ្លងស្ទឹងសែន ដែលតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ឲ្យដ២ងដែរថា៖ ស្ពាននេះត្រូវបានសាងសង់ ឡើងដោយវិស្វករកូនខ្មែរ និងត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង ១៨០ ម៉ែត្រ X ៨.៨ម៉ែត្រ ដែលបានចំណាយថវិកាសាងសង់ អស់ ១.៣លានដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សប្បុរសជន តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋ នាឱកាសសម្ដេចតេ ជោ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេស ចរណ៍ សំពៅត្រៃលោកសំពៅ ត្រៃលក្ខ ណ៍ កាលពីឆ្នាំ២០១៣កន្លងមកផងដែរ ​ ។
ប្រជាពលរដ្ឋទាំងពីរឃុំក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ស្ទឹងសែនក្នុងថ្ងៃនេះ​ ។
សមិទ្ធផលស្ពានមួយនេះ គឺជាសមិទ្ធ ផលថ្មីមួយទៀត នាំមកនូវភាព សប្បាយរីករាយ យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅ សង្ខាងស្ទឹងសែន ។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំង សងខាង ដើមឡើយមាន ផលលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរពីត្រោយម្ខាងទៅត្រើយម្ខាងទៀត ពោលពួកគេ ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាង មកឆ្លងកាត់ ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកា។ ម៉្យាងទៀត សមិទ្ធផលមិនត្រឹមតែជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋរស់នៅទីនោះ ប៉ុណ្ណោះទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះ។ ជាពិសេស មកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង