ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ចោរម្នាក់ ឆក់កាបូបលុយ

35

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៦​ ខែ​ មីនា​ ឆ្នាំ​ ២០២៣ វេលាម៉ោង១០:៤០នាទី មានករណីចោរឆក់កាបូប លុយចំនួន០១លើក នៅចំណុចលើផ្លូវក្រាលគ្រួសក្រហម ខាងជើងប្រឡាយទឹកស្តុកស្វាយ ស្ថិតក្នុងភូមិស្តុកស្វាយ ឃុំស្នាមព្រះ ។​

បង្កឡើងដោយជនសង្ស័យឈ្មោះ រ៉ុង រ៉ាអ៊ុល​ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកញ្ចើបាយដាច ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជិះម៉ូតូធុនសង់ទ្រីមព៌ណខ្មៅ សេរីឆ្នាំ២០២១ ស្លាកលេខសៀមរាប 1AL- 5156 មកដល់ចំណុចខាងលើបានធ្វើសកម្មភាពឆក់កាបូបលុយ របស់ឈ្មោះ​ យិន ណាវី ភេទស្រី អាយុ២៥ឆ្នាំ​ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ដែលបានជិះម៉ូតូមកពីទីរួមខេត្តពោធិ៍សាត់ មកលេងផ្ទះម្តាយនៅភូមិសាមគ្គី ឃុំស្នាមព្រះ ។ សម្ភារៈនៅក្នុងកាបូបមានតែលុយចំនួន170,000រៀល ។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍ស្នាមព្រះ និងក្រុមគ្រួសារជនរងគ្រោះបានធ្វើការដេញតាម និងសហការណ៍ជាមួយកម្លាំងអធិការដ្ឋានក្រុងពោធិ៍សាត់ បានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវពោធិ៍តាវង់ ស្ថិតក្នុងភូមិដង្កៀ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

បច្នុប្បន្នជនសង្ស័យនិងវត្ថតាងយើងបានទទួលពីកម្លាំងជំនាញអធិការក្រុងពោធិ៍សាត់ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង