ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរ​កីឡា​ការិនី កែ ឡេង និង​ អ៊ុក ស្រី​មុំ ទទួល​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើង​ឯក​កម្រិត​ពិភពលោក

115

ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី១១តុលានេះ បានប្រកាសអបអរសាទរ វីរ​កីឡា​ការិនី កែ ឡេង និង​វីរ​កីឡា​ការិនី អ៊ុក ស្រី​មុំ ទទួល​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើង​ឯក​កម្រិត​ពិភពលោក នៅ​ប្រទេស​បារាំង ។

​មេដាយ​មាស ១គ្រឿង លើ​វិញ្ញាសា​ទី​១ វាយ​គូនារី ២នាក់ទល់នឹង ២នាក់ ដែល​ដណ្ដើម​បាន​ដោយ វីរ​កីឡា​ការិនី កែ ឡេង និង​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក នៅ​ប្រទេស​បារាំង ដែល​ការ​ប្រកួត​នេះ​គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អញ្ជើញ​តែ​ជើង​ខ្លាំង​ៗ ប្រចាំ​តំបន់​នីមួយៗ​ចូលរួម​ប្រកួត ដោយ​ម្ចាស់​ផ្ទះ​បារាំង​ដែល​ជា​ស្ថាបនិក​កីឡា​ប៉េតង់ ក្នុង​នោះ​កម្ពុជា​ក៏​បាន​បញ្ជូន​កីឡា​ករ-កីឡាការិនី ៦​រូប​ទៅ​ចូលរួម​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង