ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានបេតុខ្សែកាបឆ្លងកាត់ទន្លេសាប ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ឈានដល់ការអ៊ុតកៅស៊ូលើតួស្ពានគ្រោងនឹងបញ្ចប់នៅក្នុងខែមេសានេះ

104

 

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈនដល់ការអ៊ុតកៅស៊ូលើតួស្ពានហើយ ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅ ក្នុងខែមេសាឆ្នាំ២០២៣ខាងមុខនេះ។

បើតាមហ្វេសបុកផ្លូវការរបស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញថា៖ ៣៧ថ្ងៃទៀតឈានដល់ព្រឹត្តិការណ៍ SEA GAMES (05-05-2023)។ សកម្មភាព អ៊ុតកៅស៊ូលើស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។
មានសន្តិភាព មានការអភិវឌ្ឍ មានសមិទ្ធផលថ្មី ។
សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ ។

ស្ពាននេះសាងសង់ ដោយ ក្រុមហ៊ុន OCICដោយប្រើរយៈពេលវេលា ២៨ ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នា២០២៣ខាងមុខនេះ។
គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបាឡេនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧កន្លងមក ហើយស្ពាននេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង