ជនសង្ស័យ២នាក់ លួចម៉ូតូនៅបាត់ដំបង ចាប់បាននៅស្រុកបាកាន
ពោធិសាត់ ៖ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៣វេលាម៉ោង៩និង១៥នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកបាកាន បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមទូរសព្ទ័រាយការណ៍ថា មានចោរលួចម៉ូតូ នៅចំណុចភូមិវត្តរំដួល សង្កាត់ទួលសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយម្ចាស់ដេញតាមពីក្រោយ តាមប្រពន្ធ័ជីភីអេស ដាក់ក្នុងម៉ូតូជិះរត់គេចមកដល់ឃុំត្រពាំងជង ។
ក្រោយពីទទួលពណ៍មាន លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានបញ្ជាកម្លាំងអន្តរាគមន៍សហការជាមួយ កម្លាំងប៉ុស្តិ៍បឹងខ្នារ កម្លាំងប៉ុស្តិ៍ត្រពាំងជង កម្លាំងប៉ុស្តិ៍ស្នាមព្រះ និង កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោល ចេញស្ទាក់កាក់ត្រួតពិនិត្យនៅចំណុចមុខខ្លោងទ្វារវត្តបាកាន លើផ្លូវជាតិលេខ៥ ឃើញជនសង្ស័យជិះម៉ូតូមកពីទិសខាងលិច សំដៅទៅកើតក្នុងល្បឿនលឿន សមត្ថកិច្ចយើងកាក់តែមិនឈប់ បន្ទាប់មកសមត្ថកិច្ចយើងជិះម៉ូតូដេញតាមពីក្រោយ ជនសង្ស័យជិះម៉ូតូគេចរហូតដល់ ម៉ោង១១និង៤៥នាទីទើបចាប់បាន ជនសង្ស័យចំនួន ០២នាក់ នៅចំណុច បឹងជើងស ស្ថិតក្នុងភូមិស្វាយ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ៖
១.ឈ្មោះ រុំ ភារក្ស ហៅ ង៉ាភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទួលស្បូវឃុំសំរោងស្រុកឯកភ្នំខេត្តបាត់ដំបង
២.ឈ្មោះសឿម កុយ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិអូរតាសុខ ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
ដកហូតវត្ថុតាង
- ម៉ូតូ០១គ្រឿងធុនទ្រីមសង់ សេរី២០១៦ ពណ៍ខ្មៅ ពាក់ផ្លាក់លេខបាត់ដំបង 1U.5473 ( របស់ជនរងគ្រោះ)
- មួកសុវត្តិភាពចំនួន០១ ពណ៍ខ្មៅ
– ទូរស័ព្ទ១គ្រឿង ម៉ាកណូគា ចុចពិល
ចំពោះជនសង្ស័យទាំង០២នាក់ និង វត្ថុតាងម៉ូតូ០១គ្រឿង យេីងបានប្រគល់ទៅអោយសម្ថកិច្ចខេត្តបាត់ដំបង ដើម្បីបំពេញបែបបទបន្តតាមនិតិវិធីច្បាប់ តាមបញ្ជា ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕