ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកធ្វើដំណើរដោយម៉ូតូ តាមដងផ្លូវ៦០ម៉ែត្រ ប្រយ័ត្នផងដួលម៉ូតូស្ទើររៀងរាល់ថ្ងៃតែអាជ្ញាធរអត់ខ្វល់

93

ភ្នំពេញ៖ឆ្លងតាមការចុះពិនិត្យជាក់ស្ដែងនៅតាមដងផ្លូវ៦០ម៉ែត្រក្នុងមូលដ្ឋានខណ្ឌមានជ័យ នៃរាជធានីភ្នំពេញនាសព្វថ្ងៃគេសង្កេតឃើញអ្នកដំណើរដោយម៉ូតូបានដួលជាហូហែរបង្កគ្រោះថ្នាក់សម្បើមណាស់ដោយសារក្រុមឈ្មួញដឹកជញ្ជូនដីខ្សាច់តាមឡានធុនធំនៅពេលយប់ៗជ្រុះដីខ្សាច់ពេញផ្លូវ៦០ម៉ែត្រដូចឃើញក្នុងរូបនេះអីចឹង។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ​ដែលធ្វេីដំណេីរ​តាមផ្លូវ​៦០ម៉ែត្រ​ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ​ នៃរាជរាជធានីភ្នំពេញ​ទាំងអស់​គ្នាមេត្តា​ប្រុងប្រយ័ត្នផង​ ប្រយ័ត្នរអិលខ្សាច់ដួល ។

សូមកុំជិះម៉ូតូមកអែបខាងពេក​ ព្រោះមានខ្សាច់ក្រាស់ៗណាស់​ ងាយនឹង​រអិលដួលដូចឃើញនៅក្នុងរូបភាពដួលម៉ូតូនេះអីចឹង។ដីខ្សាច់ប្រឡាក់ផ្លូវ៦០ម៉ែត្រចាប់ពីជិតព្រុំប្រទល់ទឹកដីក្រុងតាខ្មៅនិងដង្កោរហូតជិតដល់អតីតច្រមុះជ្រូកក្បាលថ្នល់ ខ្សាច់នៅ​ចិញ្ចេីមផ្លូវក្រាស់ៗណាស់ អ្នកមិនដឹងច្បាស់ជាដួលមិនខានឡើយ។ជាក់ស្ដែង​ដូចជាករណីពលរដ្ឋដួលម៉ូតូនៅថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៣នេះ ។ដូចនេះស្នើរដល់អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យគួរចុះពិនិត្យមើលផង៕

អត្ថបទដែលជាប់ទាក់ទង