អភិបាលខេត្តកំពង់ចាមស្នើអោយមន្ត្រីជំនាញពាក់ពន្ធ័រួមសហការគ្នារកដំណោះស្រាយធ្វើយ៉ាងស្តារនិងកសាងឡើងវិញក្រោយរដូវទឹកជំនន់ស្រកទៅវិញ
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានស្នើអោយមន្ត្រីជំនាញពាក់ពន្ធ័រួមសហការគ្នារកដំណោះស្រាយធ្វើយ៉ាងស្តារនិងកសាងឡើងវិញក្រោយរដូវទឹកជំនន់ស្រកទៅវិញនេះ។
ការស្នើបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខណៈដែលលោក បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះពិនិត្យមើល និងសិក្សាជួសជុលឡើងវិញ តាមច្រាំងទន្លេស្ពានគល់កោះប៉ែនដែលរងគ្រោះដោយបាក់ច្រាំងទន្លេបង្កខូចខាតផ្ទះមួយខ្នងត្រូវស្រុតចុះ ដែលសាងសង់ខុសបច្ចេកទេសភូមិន្ទបាល ហើយបន្តចុះពិនិត្យមើលច្រាំងទន្លេត្រង់ចំណុចកំពង់រងចាំដែលស្រុតនិងប្រេះជើងច្រាំង។
ក្នុងនោះដែរលោក គួច ចំរើន បានលើកឡើងថា មុននឹងចាប់ផ្តើមកសាងអ្វីមួយដែលរងហានិភ័យខ្ពស់ត្រូវសិក្សាឲ្យល្អិតល្អន់ជាមុនសិនដើម្បីបញ្ជៀសគ្រោះថ្នាក់និងខាតបង់ប្រាក់កក់ជាដើម។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានស្នើដល់មន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ចូលរួមសហការគ្នារកដំណោះស្រាយរកមធ្យោបាយធ្វើយ៉ាងស្តារនិងកសាងឡើងវិញដោយកុំឲ្យមានផលប៉ះពាល់បន្ទាប់ពីរដូវទឹកជំនន់ហើយស្រកទៅវិញ៕