ឃាត់ខ្លួនជនសង្ស័យ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់ អាវុធជាតិផ្ទុះ និង និងចែកចាយនូវសារធាតុញៀន
ព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិនស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉េាង23:00នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការ ជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅប៊ីភេទប្រុស អាយុ31ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ មិនពិតប្រាកដ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់ អាវុធជាតិផ្ទុះដោយខុសច្បាប់ និង បទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ។
សូមបញ្ចាក់ថា:ឈ្មោះ ចាន់ រដ្ឋា ហៅប៊ីគឺជាមុខសញ្ញាចាស់បាន ប្រព្រឺត្តិអំពើ ហិង្សាជាច្រើនលើកកន្លងមកដូចជា ប្រើប្រាស់អាវុធកែធ្នៃបាញ់ត្រូវក្រោម ចុងដង្ហើមប្រពន្ធរបស់ខ្លួន កាលពីថ្ងែទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង14:30នាទី នៅក្នុងបន្ទប់ជួលក្រុមទី46 ភូមិ5 សង្កាត់លេខ4 ក្រុងព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម ។ វត្ថុតាងរួមមាន: កាំភ្លើង ម៉ាក K59 ១ ដើម មានគ្រាប់ ៦ គ្រាប់ កាំភ្លើងបាញ់សត្វ ១ ដើម កាំភ្លើងកែឆ្នៃ ២ ដើម អាយកូម ១ គ្រឿង ម៉ាកម៉ូតូរូឡា ម្សៅក្រាមពណ៌សថ្លា សង្ស័យសាធាតុញៀន ១ កញ្ចប់ ជញ្ជីងថ្លឹង ១ គ្រឿង ថង់សម្រាប់វិចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀន ។
ជនសង្ស័យ និង វត្ថុតាង នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។