ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៦លើក ថយចុះ ៣លើក និងអ្នកស្លាប់ ថយចុះ ៤នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២២
រាជធានីភ្នំពេញ ៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ៦លើក (យប់ ៤លើក) ថយចុះ ៣លើក និងអ្នកស្លាប់ថយចុះ ៤នាក់ បើប្រៀបធៀបថ្ងៃដូចគ្នាឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ៦លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសសរុប ១២នាក់ របួសធ្ងន់ ៦នាក់ របួសស្រាល ៦នាក់ (មិនពាក់មួកសុវត្ថិភាព ៦នាក់) បើប្រៀបធៀបថ្ងៃដូចគ្នាឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៩លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសសរុប ១៥នាក់ របួសធ្ងន់ ១៤នាក់ របួសស្រាល ១នាក់ (មិនពាក់មួកសុវត្ថិភាព ១១នាក់)។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា៖ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ រួមមាន ល្បឿន ១លើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធ ២លើក និងមិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់)៕