រថយន្ត ០១ គ្រឿង បុករះប៉ះម៉ូតូចំនួន ០៥ គ្រឿង រួចជ្រុលបុកចូលក្នុងហាងលក់បាយ រងរបួសមនុស្ស ០៧ នាក់
ខេត្តកោះកុង៖ របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩:៤០នាទីនាទីមានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ០១ គ្រឿង បុករះប៉ះម៉ូតូចំនួន ០៥ គ្រឿង រួចជ្រុលបុកចូលក្នុងហាងលក់បាយមួយកន្លែងទៀត នៅចំណុចជិតរង្វង់មូលយាយរែកផ្លែឈើ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសមនុស្ស ០៧ នាក់ ស្រី ០៥ នាក់ (របួសធ្ងន់៣នាក់ ស្រី១នាក់) បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត រីឯអ្នកបើកបរ បានរត់គេចខ្លួន បច្ចុប្បន្នកម្លាំងជំនាញនគរបាលខេត្ត កំពុងស្រាវជ្រាវ រីឯវត្ថុតាង រថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅអធិការរដ្ឋានក្រុងខេមរភូមិន្ទ ដេីម្បីដោះស្រាយតាមនិតិវិធី៕